• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang 
 

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមវេទិកាកំពូល សហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវ៉ាត់និងផ្លូវ" លើកទី២ នៅទី​ក្រុង​ប៉េកាំងនៃប្រទេសចិននោះ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។
 
នៅក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្តែង​នូវ​ការ​គាំទ្រ​ចិន​ក្នុង​ការពង្រីកនូវតួនាទីកាន់តែសំខាន់សម្រាប់សន្តិភាព ស្ថិរភាពនិង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​លើ​ពិភព​លោក​ ព្រមទាំងគាំទ្រការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយ​ធានា​គោល​ការណ៍​សហ​ប្រតិ​បត្តិ​ការ​សន្តិភាព​ សមភាព គោរពគ្នាទៅវិញទៅមក សមស្របនឹងច្បាប់អន្តរជាតិ និងរួមចំណែក​ដល់ការ​អភិវឌ្ឍ​និង​ភាព​សម្បូរ​រុងរឿង​ របស់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគី​ទាំង​ពីរ រក្សាកា​រជួបប្រាស្រ័យ បង្កើនការជឿទុកចិត្តនយោបាយ និងលើកកម្ពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើឲ្យប្រទេសទាំងពីរ បន្តរួម​សហការ​នៅ​បណ្តាវេទិកាអន្តរជាតិនិងតំបន់ផងដែរ។
 
ស្តីពីបញ្ហាសមុទ្រ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យ​អនុវត្តយ៉ាង​ត្រឹមត្រូវ​នូវការ​យល់​ដឹងរួ​ម​របស់​ថ្នាក់​ដឹកនាំជាន់ខ្ពស់អំពី "កិច្ចព្រម​ព្រៀងស្តីពីគោល ការណ៍ជាមូលដ្ឋាន​ដើម្បីដឹក​នាំ​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​" និងគ្រប់គ្រងល្អការខ្វែងគំនិតគ្នា។ ទន្ទឹមជាមួយគ្នានោះ នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​ស្វែង​រកនិង​ជួយសង្គ្រោះលើសមុទ្រ វៀតណាម​ - ចិននិងពន្យា​កិច្ចព្រម​ព្រៀង​លើ​ខ្សែ ​Hotline ស្តីពីរបរនេសាទនៅសមុទ្រ។​ រួមជាមួយគ្នានោះ អនុវត្តយ៉ាង​ពេញលេញ​និង​មាន​ប្រសិទ្ធិភាព​នូវ​សេចក្តី​ប្រកាស DOC និងជំរុញយ៉ាងសកម្មការចរចារដើម្បីកសាង COC ដែលមានប្រសិទ្ធភាព ស្របតាម​ច្បាប់​អន្តរជាតិ​ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។
 
ជាការឆ្លើយ​​តបវិញ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអះអាងថា ចិនយក​ចិត្តទុក​ដាក់​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ដោយប្រកាន់ខ្ជាប់នូវគោលមាគ៌ា អ្នកជិតខាងមិត្តភាព កិច្ច​សហប្រតិ​បត្តិការទូលំទូលាយ ស្ថិរភាពយូរអង្វែងជាមួយវៀតណាម ព្រមទាំងបានអះអាងថា ប្រទេសចិន​មិន​ស្វែង​រកអតិ​រេកពាណិជ្ជកម្មទៅកាន់វៀតណាមឡើយ ហើយត្រៀមជាស្រេចជំរុញតុល្យភាពពាណិជ្ជកម្មទ្វេភាគី ដោះ​ស្រាយ​បញ្ហានៅសេសសល់ ជាពិសេស ​លើកទឹកចិត្តឱ្យស​ហគ្រាសចិនបង្កើន​កិច្ចសហប្រ​តិបត្តិកា​រអំពីពាណិជ្ជ​កម្ម​និង ពង្រីកការវិនិយោគនៅវៀតណាម។ យ៉ាងណាមិញ ខិតខំប្រឹងប្រែងជាមួយវៀតណាម ដើម្បីគ្រប់គ្រងការ​ខ្វែងគំ​និតគ្នា រក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រខាងកើ​តផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top