នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយអគ្គនាយិកា
WTO
លោកស្រី Okonjo-Iweala នៅទីក្រុង Davos
ប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ក្នុងដំណើរការសមាហរណកម្មអន្តរជាតិនិយាយរួម
និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិយាយដោយឡែក
វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់ WTO។ លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីការគាំពារនិយម
និងស្តង់ដារថ្មី ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ
ដោយលើកឡើងពីការលំបាករបស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍
ដែលកំពុងត្រូវប្រឈមដោយសារឧបសគ្គទាំងនេះ។ លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានស្នើឲ្យ WTO ពិភាក្សាជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍
ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍
ដោយសង្កត់ធ្ងន់ទៅលើតម្រូវការផែនការសមស្របដើម្បីអនុវត្តន៍។
អគ្គនាយិកា
WTO
លោកស្រី Ngozi Okonjo-Iweala បានវាយតម្លៃថា
វៀតណាមគឺជារឿងរ៉ាវមួយប្រកបដោយជោគជ័យអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ WTO ជាមួយវៀតណាម។
ទាក់ទងនឹងការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី អគ្គនាយក WTO បានប្រកាសថា
នាពេលកន្លងទៅគណៈប្រតិភូអ្នកជំនាញមកពីគណៈកម្មការអឺរ៉ុបបានធ្វើការជាមួយ WTO ដោយផ្ទៀងស្តាប់យោបល់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយ WTO បានអំពាវនាវឲ្យផ្ដល់ជំនួយបច្ចេកទេសចាំបាច់ផងដែរ៕





