• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមសម្រេចប្រគល់ប័ណ្ណសរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិក

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្រេចប្រគល់ប័ណ្ណ សរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិកវៀតណាមដែលមានស្នាដៃប្រកួតឆ្នើមនៅមហោស្រពកីឡាអាស៊ីលើកទី១៨ (ASIAD 18) ដែលរៀប​ចំ​​ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីវៀតណាមសម្រេចប្រគល់ប័ណ្ណសរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិក

នៅក្នុងការប្រកួតកីឡា ASIAD 18 ក្នុងតារាងប្រកួត ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូឡាំពិកបានជាប់លំ​ដាប់​ថ្នាក់ទី ១ ក្នុងពូល D រួមមាន៤ក្រុមគឺវៀតណាម ជប៉ុន ប៉ាគីស្ថាន នេប៉ាល់។ ក្នុងវង់ប្រកួតបន្តបន្ទាប់ទៀត ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូឡាំពិកបានឈ្នះទៅលើក្រុមកីឡាបាល់ទាត់ ជម្រើសជាតិអូឡាំពិក Bahrain , អូឡាំពិកស៊ីរីនិងឈានទៅប្រកួតក្នុងវគ្គពាក កណ្តាលផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ ផ្នែកបរុសនៅ ASIAD 18 លើកនេះ ព្រមទាំងក្លាយទៅជាក្រុមមួយក្នុងចំណោម ៤ក្រុមបាល់ទាត់ខ្លាំងបំផុតនៅទ្វីបអាស៊ីផងដែរ។
 

ក្នុងពេលនោះ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីលើកតម្កើងកីឡាករ គ្រូបង្វឹកចែវទុក Rowing ដែលបានទទួលបានស្នាដៃនៅ ASIAD 18 អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានអញ្ជើញចូលរួម នងប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ២០០ លានដុង ជូនក្រុមកីឡា Rowing ជម្រើសជាតិវៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top