• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធចូលរួមកិច្ចប្រជុំWEF Davos 2024 និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី

បន្ទាប់ពីចូលរួមកិច្ចប្រជុំ WEF Davos 2024 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ដើម្បីរួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធចូលរួមកិច្ចប្រជុំWEF Davos 2024 និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ អញ្ជើញធ្វើដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស (WEF Davos 2024) និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា តបតាមការអញ្ជើញរបស់ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán និងនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu

កិច្ចប្រជុំ WEF Davos 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ដោយមានប្រធានបទ៖ "ស្ដារទំនុកចិត្តឡើងវិញ"។ វៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូទាំង ៩ ដែលត្រូវបាន WEF លើកសំណើសហការរៀបចំកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាតិជាមួយ WEF ហើយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh គឺជាថ្នាក់ដឹកនាំមួយរូបក្នុងចំណោមថ្នាក់ដឹកនាំនៃប្រទេសនានាទាំង ៨ ដែលមានជំនួបសន្ទនាដាច់ដោយឡែកជាមួយ WEF។ ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់ ការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់ WEF ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិសាស្ត្រចំពោះតួនាទី ឋានៈអន្តរជាតិ សមិទ្ធិផល និងចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាម។

បន្ទាប់ពីចូលរួមកិច្ចប្រជុំ WEF Davos 2024 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ដើម្បីរួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី។

ដំណើរទស្សនកិច្ចទាំងនេះក៏មានគោលបំណងតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងរវាងប្រទេសទាំងពីរ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top