• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែកុម្ភៈ

ការដែលខ្លឹមសារចំនួន ១១ ត្រូវបានពិចារណាសម្រាប់ផ្ដល់មតិយោបល់សេចក្ដីសម្រេចចិត្តក្នុងសម័យប្រជុំនេះសុទ្ធតែជាខ្លឹមសារដ៏សំខាន់ៗ ពិបាក ស្មុគស្មាញ ដែលមានឥទ្ធិពលយ៉ាងធំធេងដល់ការកសាងប្រព័ន្ធច្បាប់ដោយព្រមៗគ្នា សុក្រិត ទំនើប ប្រមូលប្រភពកម្លាំងទាំងអស់សម្រាប់ការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំ ស្តីពីការកសាងច្បាប់ប្រចាំខែកុម្ភៈ។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា ការដែលខ្លឹមសារចំនួន ១១ ត្រូវបានពិចារណាសម្រាប់ផ្ដល់មតិយោបល់សេចក្ដីសម្រេចចិត្តក្នុងសម័យប្រជុំនេះសុទ្ធតែជាខ្លឹមសារដ៏សំខាន់ៗ ពិបាក ស្មុគស្មាញ ដែលមានឥទ្ធិពលយ៉ាងធំធេងដល់ការកសាងប្រព័ន្ធច្បាប់ដោយព្រមៗគ្នា សុក្រិត ទំនើប ប្រមូលប្រភពកម្លាំងទាំងអស់សម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការពិនិត្យឡើងវិញដោយហ្មត់ចត់ ធានាការកសាងច្បាប់ ការអនុវត្តន៍ច្បាប់តម្លាភាព បើកចំហ ច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង។ក្នុងសម័យប្រជុំនេះ រដ្ឋាភិបាលបានពិភាក្សា ពិចារណា និងផ្តល់យោបល់ និងសម្រេចចិត្តលើខ្លឹមសារចំនួន ១១ក្នុងនោះមានគម្រោងច្បាប់ចំនួន ៥ រួមមាន៖ ការការពារដែនអាកាសប្រជាជន; ការគ្រប់គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយ (ធ្វើវិសោធនកម្ម); បេតិកភណ្ឌវប្បធម៌ (ធ្វើវិសោធនកម្ម); វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេស។ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឱសថស្ថាន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានពិចារណាលើសំណើបង្កើតច្បាប់ចំនួន៥៖ គោរមងារ ថ្នាក់ការទូត; អាកាសចរណ៍ (ធ្វើវិសោធនកម្ម); ផ្លូវដែក (ធ្វើវិសោធនកម្ម); ភូគព្ភសាស្ត្រនិងរ៉ែ; ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; និងសំណើស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៥ និងការកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងកម្មាភិបាលនៃភ្នាក់ងារតំណាងនៅកម្ពុជា។

Top