• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបជាមួយសហគមន៍ធុរកិច្ចដែលមានការវិនិយោគពីបរទេស

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទជួបប្រាស្រ័យជាមួយសហគមន៍ធុរកិច្ចដែលមានការវិនិយោគពីបរទេស ដោយប្រធានបទ “អមដំណើរ និងអភិវឌ្ឍន៍”។
សន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ រូបថត៖ VGP/Nhat Bac

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងផែនការ និងវិនិយោគ សម្របសម្រួលជាមួយខុទ្ទកាល័យរដ្ឋាភិបាល បណ្តាក្រសួង ផ្នែក និងសមាគមធុរកិច្ចបរទេស។

រាយការណ៍នៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc បានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ចមានស្ថិរភាពផងដែរ។ កំណើន GDP ក្នុងរយៈពេល ៩ ខែសម្រេចបាន ៤,២៤%; ទីផ្សាររូបិយវត្ថុមានស្ថេរភាពជាសារវ័ន្ត អត្រាប្តូរប្រាក់ត្រូវបានគ្រប់គ្រងដោយភាពបត់បែន ស្របតាមការអភិវឌ្ឍន៍ទីផ្សារ។ វៀតណាមត្រូវបានអង្គការអន្តរជាតិជាច្រើនចាត់ទុកជាប្រទេសជោគជ័យមួយក្នុងការទាក់ទាញការវិនិយោគពីបរទេស។ អង្គការអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងយថាទស្សន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានរបស់វៀតណាម។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមមានការសន្យាចំនួន ៣ ចំពោះវិនិយោគិន៖ ទីមួយ វៀតណាមជានិច្ចកាលការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់វិនិយោគិនក្នុងគ្រប់ករណីទាំងអស់។ ទីពីរ រដ្ឋាភិបាលតែងតែរួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈមនានា ឆ្លៀតយកឱកាសអំណោយផលសម្រាប់វិនិយោគិនបរទេស ដើម្បីធានាផលប្រយោជន៍ប្រកបដោយស្ថិរភាព យូរអង្វែង និងនិរន្តរភាពនៅវៀតណាម ដោយផ្អែកលើគោលការណ៍នៃផលប្រយោជន៍សមស្របនិងហានិភ័យចែករំលែក។ ទី៣៖ មិនធ្វើព្រហ្មទណ្ឌនីយកម្មលើទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងស៊ីវិល ប៉ុន្តែមានចំណាត់ការ ចំពោះជនធ្វើខុសនិងបំពានច្បាប់ ការពារជនដែលធ្វើរឿងត្រឹមត្រូវ បង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មនិងអាជីវកម្មដោយស្មោះត្រងនិងនិរន្តរភាព

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមបានអនុវត្តយុទ្ធសាស្ត្រទម្លុះទម្លាយចំនួន ៣ អំពីស្ថាប័ន បង្កើតបរិយាកាសធ្វើអាជីវកម្មដោយស្មោះត្រង ប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព; មានភាពទម្លុះទម្លាយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដឹកជញ្ជូន ការកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើតការប្រកួតប្រជែងសម្រាប់ផលិតផល; មានភាពទម្លុះទម្លាយក្នុងកំណែទម្រង់រដ្ឋបាល និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការរបស់វិនិយោគិនក្នុងបរិបទនាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top