• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២; កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ (រូបថត៖ VGP/Nhat Bac)

ក្នុងកម្មវិធីការងារនៅឡាវ នាព្រឹកថ្ងៃទី១២ ខែមករានេះ នៅទីក្រុងវៀងចន្ទន៍ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ។

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២; កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ សម្រេចបានលើសពីគោលដៅដែលបានដាក់ចេញ ពោលគឺសម្រេចបានជាង ១,៧ ពាន់លានដុល្លារអាមេរិក កើន ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១។ ទុនវិនិយោគរបស់វៀតណាមនៅឡាវក្នុងឆ្នាំ ២០២២ សម្រេចបានជាង ១៨០ លានដុល្លារអាមេរិក កើន ៥២,៥% បើធៀបនឹងឆ្នាំ ២០២១។

ដោយប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែមករា កិច្ចប្រជុំបានពិភាក្សា ឯកភាពគ្នា និងដាក់បញ្ជូលរាល់សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយទាំងពីរ ទៅក្នុងកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣។ បង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកទេស ព្រមទាំងជំរុញការវិនិយោគរបស់បណ្ដាសហគ្រាស ជាពិសេសគឺសហគ្រាសធំៗរបស់វៀតណាមនៅឡាវ សំដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ឡាវ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឲ្យបានល្អនូវសេចក្តីថ្លែងការណ៍រួមនានា; កិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយទាំងពីរ និងកិច្ចព្រមព្រៀងផ្សេងទៀត; ជំរុញទំនាក់ទំនងនយោបាយ-កិច្ចការបរទេស-សន្តិសុខ ការពារជាតិ វិនិយោគ ពាណិជ្ជកម្ម ហើយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ កើនពី ១០ ទៅ ១៥% បើប្រៀបធៀបនឹងឆ្នាំ២០២២។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ភារកិច្ចស្នូលគឺបង្កើនការតភ្ជាប់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងស្វ័យភាព សកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ បង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរវិនិយោគ ផលិតកម្ម ធ្វើអាជីវកម្មយ៉ាងងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

ក្រោយពីសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៤៥ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្នាំ២០២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top