• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិព័រណ៍ “Thanh Hoa - ពីអតីតកាលដល់បច្ចុប្បន្នកាល”។


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិពីរណ៍
 

 ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Thanh Hoa និងចូលរួមពិធីអបអរសាទរខួបលើកទី ៩៩០ឆ្នាំ នៃទិវាបង្កើតខេត្ត Thanh Hoa (១០២០- ២០១៩) នោះ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ “Thanh Hoa - ពីអតីតកាលដល់បច្ចុប្បន្នកាល”។
 
នេះគឺជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានតាំងពីមុនមករបស់ខេត្ត ដែលស្ថិតក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៩៩០ ឆ្នាំ នៃខេត្ត Thanh Hoa។ ពិព័រណ៍នេះបានប្រព្រឹត្តទៅដើម្បីណែនាំនិងផ្សព្វផ្សាយអំពីសម្រស់ដ៏ស្រស់ស្អាតនិងប្រជា ជន Thanh Hoa រួសរាយរាក់ទាក់។ ជាពិសេសគឺ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំ តាមលំដាប់លំដោយ ពោលគឺពីការបង្កើតដល់ការអភិវឌ្ឍរបស់ Thanh Hoa រួមមាន: សម័យបុរេប្រវត្តិ Thanh Hoa; Thanh Hoa - សម័យសក្ដិភូមិ; Thanh Hoa កំឡុងការតស៊ូដើម្បីរំដោះជាតិនិងកសាងសង្គមនិយម (១៩៤៥ - ១៩៧៩) និង Thanh Hoa ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះ ផលិតផលទឹកដោះគោ ដោយប្រើប្រាស់កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong 
 

រូបថត ឯកសារនិងវត្ថុតាងចំនួន ១០ម៉ឺន ត្រូវបានតាំងបង្ហាញ ដើម្បីជួយ​ប្រជាជន​និង​ភ្ញៀវទេសចរកាន់​តែ​យល់​ដឹង​អំពីតំ​បន់​ដីនិងប្រជាជន Thanh Hoa ក្នុងដំណើរប្រវត្តិសាស្ត្រ កសាងនិងរក្សាប្រទេសជាតិ និង​យល់​ច្បាស់​ពី​​ឈ្មោះ Thanh Hoa ផងដែរ។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី៨ ខែឧសភា  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះផលិតផលទឹកដោះគោ ដោយ​ប្រើ​ប្រាស់​កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong។ នេះគឺជាគម្រោង​កសិកម្ម​ខ្នាត​ធំមួយ​ ដែល​អាចចិញ្ចឹម​គោចំនួន ២០ម៉ឺន ក្បាល ដោយទុនវិ​និយោគ ចំនួន ៣.៨០០​ ពាន់​លាន​ដុង​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top