• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ ២០២៥

នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។

នាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយាបានមកដល់ទីក្រុង Rio de Janeiro  និងចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ 2025 នៅប្រទេសប្រេស៊ីល។ រូបថត៖ Duong Giang - VNA
តបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធប្រេស៊ីល លោក Lula da Silva នារសៀលថ្ងៃទី៤ ខែកក្កដា យន្តហោះដឹកនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅកាន់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដើម្បីចូលរួម កិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល។ នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។
កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីមេដឹកនាំ ជាន់ខ្ពស់នៃប្រទេសចំនួន ២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅចូលរួមកិច្ចប្រជុំ កំពូល BRICS ឆ្នាំ ២០២៥ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីលនឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់តួនាទី ឋានៈ និងការទទួលខុសត្រូវរបស់ វៀតណាម។ តាមនោះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top