• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនការជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបដូមីនីកែន

ថ្នាក់ដឹកនាំទាំងពីរនៃរដ្ឋសភាសាធារណរដ្ឋដូមីនីកែនបានអះអាងនូវការគាំទ្រចំពោះទិសដៅ និងវិធានការរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដែលបម្រើប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នជួបសវនាការជាមួយប្រធានព្រឹទ្ធសភាដូមីនីកែន លោក Ricardo de los Santos។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋដូមីនីកែន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសវនាការជាមួយលោកប្រធានព្រឹទ្ធសភា Ricardo de los Santos និងលោកប្រធានសភាជាន់ទាប Alfredo Pacheco រៀងៗខ្លួន នៅទីស្នាក់ការរដ្ឋសភាសាធារណរដ្ឋដូមីនីកែន។

ក្នុងបណ្ដាជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជម្រាបជូនថ្នាក់ដឹកនាំសភាទាំងពីរនៃសាធារណៈរដ្ឋដូមីនីកែន អំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Luis Abinader Corona ក្នុងនោះភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរនៃរដ្ឋសភាសាធារណរដ្ឋដូមីនីកែនបានអះអាងនូវការគាំទ្រចំពោះទិសដៅ និងវិធានការរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដែលបម្រើប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ គាំទ្រយ៉ាងពេញទំហឹងចំពោះការចរចារវាងប្រទេសទាំងពីរអំពីកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរី ការការពារការវិនិយោគ កិច្ចសហប្រតិបត្តិការវប្បធម៌ ការអប់រំបណ្តុះបណ្តាល និងការលើកលែងទិដ្ឋាការសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top