នារសៀលថ្ងៃទី ២៧ ឧសភា ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើថា ភាគីទាំងពីររក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ; ជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិ ការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដើម្បីឱ្យវិស័យទាំងនេះក្លាយជាចំណុច ភ្លឺ និងកម្លាំងចលករថ្មីនៃទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់ អាទិភាពចម្បងដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយប្តេជ្ញាចិត្តបើកការ សាងសង់ខ្សែផ្លូវដែក ឡាវ កៃ - ហាណូយ - ហាយហ្វុង នៅឆ្នាំនេះ; ស្នើឱ្យភាគីចិនយកចិត្តទុកដាក់ដល់ការផ្តល់ឥណទានអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឯកភាពជាមួយការផ្តោតសំខាន់ៗក្នុង កិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើង ដោយ បញ្ជាក់ថា រដ្ឋាភិបាលចិនប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយរដ្ឋាភិបាល វៀតណាម ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្ស ទាំងពីរ និងប្រទេសទាំងពីរ៕