• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអចិន្ត្រៃយ៍ស្តីពីការតាក់តែងច្បាប់

នាព្រឹកថ្ងៃទី១៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍ស្តីពីការតាក់តែងគម្រោងច្បាប់ក្រោមការគ្រប់គ្រងរបស់ក្រសួងផែនការ និងវិនិយោគ: ក្រសួងហិរញ្ញវត្ថុ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអចិន្ត្រៃយ៍ស្តីពីការតាក់តែងច្បាប់ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការតាក់តែងច្បាប់គឺជាកិច្ចការសំខាន់ក្នុងខែសីហា; ស្នើឲ្យក្រសួង ស្ថាប័ននានា ផ្តល់អាទិភាពលើពេលវេលានិងធនធានសម្រាប់ការងារនេះ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ និងសម្រេចហើយដាក់ជូនរដ្ឋសភា ដើម្បីវាយតម្លៃ និងអនុម័តក្នុងសម័យប្រជុំលើកទី៨ ដែលប្រព្រឹត្តទៅនៅខែតុលា។

ក្នុងកិច្ចប្រជុំ ប្រតិភូបានស្តាប់របាយការណ៍ស្តីពី៖ សំណើរបង្កើតច្បាប់ស្តីពីការវិនិយោគសាធារណៈ (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ផែនការ ច្បាប់វិនិយោគ ច្បាប់ស្តីពីការវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន និងច្បាប់ដេញថ្លៃ។ ទន្ទឹមនឹងនេះ ពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារគោលនយោបាយនៃច្បាប់ទាំងនេះ។

ទាក់ទិននឹងច្បាប់ស្តីពីគម្រោងវិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) យោងតាមនាយករដ្ឋមន្ត្រី Pham Minh Chinh ការតាក់តែងច្បាប់ ត្រូវតែកើតចេញពីស្ថានភាពជាក់ស្តែង និងគោរពការពិត។ អ្វីដែលបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពត្រូវបានបញ្ជាក់ថា ត្រឹមត្រូវតាមការពិត ហើយភាគច្រើនយល់ស្របនិងប្តេជ្ញាថា នឹងកែតម្រូវហើយដាក់ទៅជាច្បាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top