• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី និងទទួលជួបប្រធានគណបក្សសេរីភាព

នារសៀលថ្ងៃទី ៧ មិនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នៅរដ្ឋធានី Canberra នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺមានអត្ថន័យដ៏សំខាន់ ដោយបង្ហាញពីបំណងចង់រួមជាមួយអូស្ត្រាលីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាម ជាមួយសភាអូស្ត្រាលី រួមចំណែកបើកយថាទទស្សន៍សហប្រតិបត្តិការថ្មីនាពេលខាងមុខ។

ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines មានក្ដីសប្បាយរីករាយដែលប្រទេសទាំងពីរទើបតែបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលទស្សនកិច្ចនេះ។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបាននិយាយថា លោកស្រីនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានអញ្ជើញទទួលជួបជាមួយលោក Peter Dutton ប្រធានគណបក្សសេរីភាពអូស្ត្រាលីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top