ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ព័ត៌មានជាតិរ៉ូម៉ានី
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ
វៀតណាមនិងរូម៉ានីត្រូវពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិទ្យាស្ថាន ICI រូម៉ានី
ចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងដំណើរការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នាពេលខាងមុខ ភាគីទាំងពីរនឹងបញ្ជូនក្រុមការងារ សិក្សា និងរួមគ្នាបង្កើតផែនការ
និងកម្មវិធីសហប្រតិបត្តិការ; វិទ្យាស្ថាន ICI ជួយវៀតណាមបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យនេះ។
ក្នុងជំនួបនេះ
ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាមបានស្នើវិស័យសហប្រតិបត្តិការជាមួយ ICI។ ជាពិសេស ក្រសួងសន្តិសុខសាធារណៈបានភ្ជាប់ទំនាក់ទំនង ហើយនឹងធ្វើការជាមួយ ICI
ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត។
ក៏នៅក្នុងជំនួបធ្វើការនេះដែរ នៅចំពោះមុខលោកនាយករដ្ឋមន្រ្តី Pham Minh Chinh
វិទ្យាស្ថាន ICI រូម៉ានី
និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាឌីជីថល និង
នវានុវត្តន៍វៀតណាមបានប្រគល់អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ៕





