• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លី សៀនឡុង (Lee Hsien Loong) និង Sultan Haji Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម។
នាយករដ្ឋមន្ត្រី និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ជាចផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម។ (រូបថត៖VOV)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរីនិងប្រ៊ុយណេ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សិង្ហបុរីបន្ទាប់ពីរយៈពេល ៥ ឆ្នាំ និងទៅកាន់ប្រ៊ុយណេបន្ទាប់ពីរយៈពេល ១៥ ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី និងភរិយានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ; ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ដារូសាឡឹម នៅថ្ងៃទី ១០ និង ១១ ខែកុម្ភៈ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាមជាមួយប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន។ ដំណើរទស្សនកិច្ចនេះ នឹងជួយបង្កើតកម្លាំងចលកររួមចំណែកធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី ដែលជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាម និងទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រ៊ុយណេ ដែលជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់វៀតណាម។ ដោយឡែកសម្រាប់សិង្ហបុរី ដំណើរទស្សនកិច្ចនេះក៏ជាព្រឹត្តិការណ៍បើកឆាកសម្រាប់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ (១៩៧៣ - ២០២៣) និងរយៈពេល  ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣ - ២០២៣) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top