• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលជាតិតាមវិធីដ៏ទូលំទូលាយដោយផ្តល់អាទិភាពលើគុណភាព

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងថា ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចនយោបាយសំខាន់របស់បក្សនិងរដ្ឋ; ឆ្ពោះទៅគោលដៅចុងក្រោយគឺបម្រើប្រជាជន យកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាគោលដៅ ជាកម្លាំងជំរុញ និងជាធនធានអភិវឌ្ឍន៍ ដើម្បីបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទ។ រូបថត៖ VNA

 

នារសៀលថ្ងៃទី ១២ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិនៃការផ្លាស់ប្តូរឌីជីថល បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនឡាញ់ទូទាំងប្រទេស  ដើម្បីពិនិត្យរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ ស្តីពីការផ្លាស់ប្តូរ ឌីជីថល និងគម្រោងអភិវឌ្ឍន៍ទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណអេឡិចត្រូនិក និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវសម្រាប់ការផ្លាស់ប្តូរ ឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គម្រោងលេខ ០៦)។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងថា ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចនយោបាយសំខាន់របស់បក្សនិងរដ្ឋ; ឆ្ពោះទៅគោលដៅចុងក្រោយគឺបម្រើប្រជាជន យកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាគោលដៅ ជាកម្លាំងជំរុញ និងជាធនធានអភិវឌ្ឍន៍ ដើម្បីបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីពលរដ្ឋឌីជីថលត្រូវតែជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស ដែលជាផ្នែកសំខាន់មួយនៃជីវភាពសង្គម និងសេដ្ឋកិច្ច។

ទាក់ទងនឹងភារកិច្ចសំខាន់ៗនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា៖ “ការផ្លាស់ប្តូរឌីជីថលគឺជាតម្រូវការចាំបាច់មួយដែរ។ ដូច្នេះហើយ ចាំបាច់ត្រូវជំរុញឱ្យកាន់តែខ្លាំង ដើម្បីជម្នះឧបសគ្គ  និងហើយត្រូវមានភាពលោតផ្លោះថែមទៀត ពីព្រោះការផ្លាស់ប្តូរឌីជីថលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងយ៉ាងខ្លាំងដល់ប្រជាជន និងប្រទេសជាតិ។ យើងត្រូវតែមានភាពខ្លាំងក្លាក្នុងការដឹកនាំ ប្រតិបត្តិការ និងការអនុវត្តគម្រោង លេខ០៦ ដោយមានបាវចនាថា "ការផ្លាស់ប្តូរឌីជីថលជាតិគឺជាការងារដ៏ធំធេង និងជាយុទ្ធសាស្ត្រ ប៉ុន្តែត្រូវចាប់ផ្តើមដោយសកម្មភាពជាក់ស្តែងនិងគោលដៅលម្អិត”។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំ “បង្កើត និងទាញយកទិន្នន័យ ដើម្បីបង្កើតតម្លៃថ្មី” ជាមួយនឹងភារកិច្ចចម្បងគឺ ឌីជីថល បង្កើត ការតភ្ជាប់ និងចែករំលែកទិន្នន័យក្នុងចំណោមក្រសួង ស្ថាប័ន។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជំរុញការប្រាស្រ័យទាក់ទងគ្នាដើម្បីបង្កើតការឯកភាពសង្គម និងប្រមូលធនធានសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ និងការអនុវត្តគម្រោងលេខ ០៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top