• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១០ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំប្រធានបទរបស់រដ្ឋាភិបាលខែមេសាស្តីពីការបង្កើតច្បាប់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវការពិតជាក់ស្តែង គោរពការពិត ចាប់ផ្តើមពីស្ថានភាពជាក់ស្តែង យកស្ថានភាពជាក់ស្តែងជាវិធានការកសាងច្បាប់។ ក្នុងរយៈពេលកន្លងមក ក្រសួង ស្ថាប័ននានាបានពិនិត្យយ៉ាងសកម្មនូវឯកសារច្បាប់ បានរកឃើញបញ្ហា ហើយផ្អែកលើមូលដ្ឋាននោះ កសាងនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍។

តាមគម្រោង នៅសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នីតិកាលទី១៥ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភា ដើម្បីពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងច្បាប់ និងបទបញ្ញត្តិចំនួន១៨។ ការងារទាំងនេះមានចំនួនច្រើន ចាំបាច់ត្រូវផ្តោតលើការរៀបចំ ធានាបាននូវកាលវិភាគ ធានាគុណភាព និងស្របតាមដំណើរការអភិវឌ្ឍន៍ផ្លូវច្បាប់។

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top