ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ គម្រោងសំខាន់ៗនៃវិស័យផ្លូវគមនាគមន៍កំពុងត្រូវបានអនុវត្តន៍យ៉ាងល្អប្រសើរ
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីលោក
Pham
Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកគម្រោងជាតិសំខាន់ៗនៃវិស័យផ្លូវគមនាគមន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី
១០ នៃគណកម្មាធិការ។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងតំបន់នានារាយការណ៍
ពិភាក្សាលទ្ធផលអនុវត្តន៍ ការជំពាក់ជំពិន
លើកដំណោះស្រាយដើម្បីជំរុញការអនុវត្តគម្រោងនានានាពេលខាងមុខ។ ក្នុងនោះ
ផ្ដោតសំខាន់លើបញ្ហាដូចជា៖ បែបទវិនិយោគ និងគោលនយោបាយដែលបានផ្សព្វផ្សាយបញ្ហាវិមជ្ឈការ
ដើរទន្ទឹមគ្នាជាមួយការបែងចែកធនធាន លើកកម្ពស់សមត្ថភាពអនុវត្តន៍ បង្កើនការតាមដាន
ពិនិត្យ ហើយមានឧបករណ៍សម្រាប់អន្តរាគមន៍ ដោះស្រាយ និងលើកសរសើរ
ផ្តល់រង្វាន់ឲ្យទាន់ពេលវេលាផងដែរ៕






