• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅនៃពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន

នារសៀលថ្ងៃទី ២២ ខែតុលា បន្ទាប់ពីបានចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andrei Babis, ប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងប្រធានាធិបតីអាល់បានី លោក Ilir Meta ដើម្បីពិភាក្សាលើវិធានការមួយចំនួន សម្រាប់នាំទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសកាន់តែស៊ីជម្រៅ ក្នុងបរិបទ ឆ្ពោះទៅអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង៣ នាឆ្នាំ ២០២០ ខាងមុខ។

ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣រូប បានផ្លាស់ប្តូរយោបល់លើវិធាន

 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយនឹងប្រធានាធិបតីប៊ុលហ្គារីលោក  Rumen Radev

ការមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវេទិកាអន្តរ ជាតិនិងតំបន់ ជាពិសេសនៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអាណត្តិ ២០២០- ២០២១។ រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង ៣ រូប បានសង្កត់ធ្ងន់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោយគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

នៅឯជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, សមភាគី ឆេក លោក Andrei Babis បានអះអាងថា លោកនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Bambo Airways របស់វៀតណាម បំពេញនូវបែបបទចាំបាច់ដើម្បីបើកដំណើរការផ្លូវហោះហើរត្រង់ផ្ទាល់រវាងទីក្រុងហាណូយនិងក្រុងប្រាកដោយងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារីលោក  Rumen Radev, នាយករដ្ឋមន្រ្តីវៀ តណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់ប៊ុលហ្គារីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន នៅពេលដែលវៀតណាមធ្វើជាប្រធានក្នុងឆ្នាំ ២០២០។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា ប៊ុលហ្គារីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ឆាប់ៗនេះ និងបន្តជំរុញសភាអឺរ៉ុប ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង សមភាគីឆេក លោក Andrei Babis

នៅក្នុងជំនួបរវាងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានាធិបតីអាល់បានី Ilir Meta ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មាន ក្នុងនោះមានការរៀបចំវេទិកាពាណិជ្ជកម្មនិងសេដ្ឋកិច្ចសម្រាប់អាជីវកម្មនិង ប្រជាជននៃប្រទេសទាំងពីរចាប់យកនូវឱកាសពាណិជ្ជកម្ម។ ថ្នាក់​ដឹកនាំទាំងពីររូបបានឯកភាព ជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងការពារនិងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីបង្កើតមូលដ្ឋានអំណោយផលសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម។

នាយប់ថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីលាងសោយភោជន៍រៀបចំដោយព្រះចៅអធិរាជនិងព្រះមហេសីជប៉ុន។ នេះក៏ជាសកម្មភាពចុងក្រោយនៅក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top