• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយកិត្យានុភាពកិច្ចការបរទេសទៅជាប្រភពធនធានអភិវឌ្ឍន៍

បន្តកម្មវិធីនៃសន្និសីទការទូតលើកទី៣៣ នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គស្តីពីការទូតបម្រើការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់លើបេសកកម្មថ្មីរបស់វិស័យការទូតមិនត្រឹមតែរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រែក្លាយកិត្យានុភាពកិច្ចការបរទេសទៅជាប្រភពធនធានអភិវឌ្ឍន៍ទៀតផង។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងគណៈប្រតិភូដែលចូលរួមសម័យប្រជុំពេញអង្គនៃសន្និសីទការទូតលើកទី៣៣ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើឲ្យផ្នែកទូតត្រូវតែច្នៃប្រឌិតយ៉ាងពិតប្រាកដ និងខ្លាំងក្លាក្នុងការត្រិះរិះ និងវិធីសាស្រ្ត ដោយផ្តោតលើលទ្ធផល និងផលិតផលចុងក្រោយ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទការទូតលើកទី៣៣។ រូបថត៖ ឌឿង យ៉ាង/TTXVN

លោកនាយករដ្ឋមន្ត្រីអញ្ជើញសង្កត់ធ្ងន់ថា៖ “កម្មាភិបាលបំពេញការងារកិច្ចការបរទេសម្នាក់ៗ ត្រូវតែបង្កប់ដោយសំណួរថា៖ បន្ទាប់ពីជំនួបនីមួយៗ បន្ទាប់ពីការចរចានីមួយៗ បន្ទាប់ពីគំនិតផ្តួចផ្តើមនីមួយៗ និងបន្ទាប់ពីដំណើរទស្សនកិច្ចនីមួយៗ តើយើងបានបង្កើតធនធានបន្ថែមអ្វីខ្លះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ពង្រឹងឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិនៅក្នុងសហគមន៍អន្តរជាតិ? ប្រសិនបើយើងអាចឆ្លើយសំណួរនេះបានជាមួយនឹងលទ្ធផលជាក់ស្តែង ផ្នែកការទូតវៀតណាមពិតជានឹងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អប្រសើរជាពុំខាន។ នោះគឺជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏មានភាពរុងរឿងផងដែររបស់វិស័យការទូត ហើយក៏ជាការប្តេជ្ញាចិត្តរបស់វិស័យនេះចំពោះបក្ស ចំពោះប្រជាជន និងចំពោះរដ្ឋាភិបាល។ ដូចបាវចនាដឹកនាំរបស់រដ្ឋាភិបាលគឺ "សកម្មភាព សកម្មភាព និងសកម្មភាព" និង "ធ្វើការ ធ្វើការនិងធ្វើការ" ខ្ញុំក៏ស្នើឱ្យវិស័យការទូតទាំងមូល ជ្រួតជ្រាបឲ្យបានច្បាស់លាស់អំពីស្មារតីនេះ និងប្រែក្លាយការតាំងចិត្តទៅជាសកម្មភាពដើម្បីសម្រេចភារកិច្ចដែលបានកំណត់ទាំងអស់ដោយជោគជ័យ”។

បទបង្ហាញរបស់ឯកអគ្គរដ្ឋទូតនៅក្នុងសន្និសីទដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភ្នាក់ងារតំណាង វៀតណាមនៅបរទេសក្នុងយុគសម័យថ្មី។ តំណាងមកពីក្រសួង វិស័យ និងមូលដ្ឋាននានា បានបញ្ជាក់ពីភាពសកម្ម និងការត្រៀមខ្លួនជាស្រេច ក្នុងការទទួលធនធាន គម្រោងសហប្រតិបត្តិការអន្តរជាតិ; ធានាលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីត្រៀមខ្លួនទទួលគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព៕

តាម​ vovworld.vn/km-KH/

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក

Top