• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបន្តរួមដំណើរជាមួយប្រជាជននិងសហគ្រាស

កាលពីរសៀលថ្ងៃទី ៣ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Dang Xuan Phong បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានរដ្ឋាភិបាលជាប្រចាំខែកក្កដា ឆ្នាំ ២០២៦។

រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Dang Xuan Phong បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានរដ្ឋាភិបាលជាប្រចាំខែកក្កដា ឆ្នាំ ២០២៦។ រូបថត៖ VNA

នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយសំណួរពីសារព័ត៌មានអំពីលទ្ធផលនៃការរៀបចំ ភូមិ និងតំបន់លំនៅដ្ឋាននៅតាមខេត្តក្រុងទូទាំងប្រទេស លោកស្រី Nguyen Thi Thu Ha អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ខេត្តក្រុងទាំង ៣៤ ចំណុះមជ្ឈិម បានសម្រេចការរៀបចំភូមិនិងតំបន់លំនៅដ្ឋានស្របតាមតម្រូវការរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាល។ ដំណើរការរៀបចំត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ ស៊ីសង្វាក់គ្នា ដែលបង្កើតការស្រុះចិត្តគំនិតខ្ពស់។ បន្ទាប់ពីការរៀបចំ ចំនួនភូមិ និងតំបន់លំនៅដ្ឋានទូទាំងប្រទេសបានថយចុះជាង ៤១៥០០ អង្គភាព ស្មើនឹងការថយចុះ ៤៦,៣៣%។

ទាក់ទងនឹងដំណោះស្រាយដើម្បីជំនះពុះពារលើការលំបាកក្នុងការនាំចេញកសិ-រុក្ខ-ជលផល អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Vo Van Hung បានសង្កត់ធ្ងន់ថា កត្តាសំខាន់នាពេលខាងមុខនេះ គឺការក្ដាប់ជាប់ទីផ្សារ ផ្តោតលើការផលិត លើកកំពស់តម្លៃ និងធ្វើពិពិធកម្មទីផ្សារ។

“យើងត្រូវតែកាត់បន្ថយនីតិវិធីរដ្ឋបាលយ៉ាងខ្លាំងក្លា ជាក់ស្ដែង និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយ និងបញ្ហាផ្សេងៗទៀតសម្រាប់សហគ្រាស និងប្រជាពលរដ្ឋ។ ត្រូវតែរួមបញ្ចូលបច្ចេកវិទ្យា វិទ្យាសាស្ត្រ ការផ្លាស់ប្តូរឌីជីថលក្នុងការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ ហើយសំខាន់ជាងនេះទៅទៀត គឺយើងត្រូវតែរួមដំណើរជាមួយប្រជាជន និងសហគ្រាស”។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា គេកំពុងបន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នផ្សេងទៀត ដើម្បីស្រាវជ្រាវវិធានការគ្រប់គ្រងពន្ធសម្រាប់ប្រេងសាំង ឲ្យបានសមស្របនឹងការប្រែប្រួលតម្លៃថាមពលសកល សំដៅម្ចាស់ការឆ្លើយតបនឹងការប្រែប្រួល និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាផងដែរ៕

តាម​ vovworld.vn/km-KH/

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក

Top