• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រស៊ុយអែតប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីព្រះរាជាណាចក្រ ស៊ុយអែត បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយា។ រូបថត៖ VNA

ក្នុងជំនួបសវនការនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជា ណាចក្រស៊ុយអែត នៅវេទិកាធុរកិច្ចវៀតណាម - ស៊ុយអែតនៅសកល វិទ្យា ល័យស៊ុយអែតដ៏ល្បីល្បាញ និងក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅព្រះរាជាណាចក្រស៊ុយអែត ... នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា ទំនាក់ទំនងវៀតណាម - ស៊ុយអែតនាពេលខាងមុខនៅចំពោះមុខឱកាសជាប្រវត្តិសាស្ត្រនៃការស្ទុះឈានទៅមុខ។  តាមលោកនា យករដ្ឋមន្ត្រី ប្រទេសទាំងពីរត្រូវធ្វើឱ្យមានការទម្លុះទម្លាយបន្ថែមទៀតក្នុងទំនាក់ទំនងនយោបាយ និងការទូត ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការច្រើន ថែមទៀត  និងបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមនិងស៊ុយអែតបានក្លាយជាដៃគូឧស្សាហកម្មយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភា៖ សារព័ត៌មាននាំរដ្ឋសភាកាន់តែខិតជិតជាមួយអ្នកបោះឆ្នោត

ប្រធានរដ្ឋសភា៖ សារព័ត៌មាននាំរដ្ឋសភាកាន់តែខិតជិតជាមួយអ្នកបោះឆ្នោត

ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៥) នាព្រឹកថ្ងៃទី ១៥ មិថុនា នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញជាអធិបតីកិច្ចពិភាក្សា និងជួបសំណេះសំណាល ជាមួយស្ថាប័នសារព័ត៌មាន វៀតណាម។

Top