ព័ត៌មាន
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងសារគមនាគមន៍
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងព័ត៌មាននិងសារគមនាគមន៍ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល នៃក្រសួងនានានិងអង្គភាពក្រោមឧវាទ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ nhandan.com.vn)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ដែលក្រសួងកំពុងអនុវត្តន៍ក្នុងនោះមានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទាំងអស់នេះសុទ្ធតែជាវិស័យសំខាន់ៗសម្រាប់ប្រទេសជាតិ ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មកំពុងបានប្រព្រឹត្តទៅ។ ភារកិច្ចរបស់ក្រសួងព័ត៌មាននិង សារគមនាគមន៍គឺមានសារៈសំខាន់ណាស់ ដោយត្រូវជម្រុញយ៉ាងខ្លាំងក្លាវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាសារគមនាគមន៍។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង សហគ្រាសនានានិងស្ថាប័នមានសមត្ថកិច្ចលើកឡើងនូវការជំពាក់ជំពិន បញ្ហានៅសេសសល្យក្នុងការគ្រប់គ្រង ពីនោះដាក់ចេញដំណោះស្រាយដើម្បីធ្វើឲ្យការងារអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពថែមទៀត ជាពិសេស បង្កើតបរិយាកាសងាយស្រួលសម្រាប់អភិវឌ្ឍ ន៍បច្ចេកវិទ្យាព័ត៌មាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម