• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញជាអធីបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៩


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Chinhphu.vn)
 

 នាព្រឹកថ្ងៃ​ទី១ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៩។ អញ្ជើញថ្លែងមតិក្នុង​កិច្ច​ប្រជុំ​នេះ​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងខែកុម្ភៈនេះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​ចំនួន​ពីរ ដែ​លបានបក្សនិងរដ្ឋ ហើយជាពិសេសគឺរដ្ឋាភិបាល បាន​ផ្តោតសំខាន់បញ្ជាណែនាំ​ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អបំផុត។​

បង្អស់គឺការរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ ប្រ កបដោយភាពកក់ក្តៅ គ្រប់​គ្រាន់​និង​បង្កើតឡើងបរិ​យាកាសសប្បាយរីករាយ សុភមង្គ​លនៅទូទាំងប្រទេស។ ព្រឹត្តិកា​រណ៍លេច​ធ្លោមួយ​ទៀត​ដែល​លោកនាយករដ្ឋមន្ត្រីអញ្ជើញលើកឡើងគឺ កិច្ចកា​រត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេ​រិក​-ស.ប.ប.កូរ៉េ​នៅទីក្រុងហាណូយ។ ថ្វីត្បិត​តែពេលវេលាគឺប្រញាប់ប្រ​ញាល់ណាស់ក៏ដោ​យ ប៉ុន្តែកិច្ច​ការត្រៀម​រៀប​ចំយ៉ាង​មត់​ចត់ ធានាសុវត្ថិភាពដាច់ខាត ហើយឋានៈ​និងតួនាទីរបស់ វៀតណាមត្រូវបានថ្នាក់​ដឹកនាំ​អាមេរិក​និង​កូរ៉េ​ខាងជើង​ ក៏ដូចជាសាធារណមតិអន្តរជាតិវាយត​ម្លៃខ្ពស់។ ជាពិសេស ​វៀតណាម​បាន​ផ្សព្វ​ផ្សាយ​ទៅកាន់​ពិភពលោក​ នូវរូបភាពប្រទេសវៀ​តណាមមួយដែលស្រឡាញ់សន្តិភាព និ​ងស​ម្រេច​បានសមិទ្ធិជាច្រើន ក្នុងកិច្ច ការ​ផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណក​ម្មអន្តរជាតិ។ ពីលទ្ធផ​លនោះ ​លោកនាយករដ្ឋ​មន្ត្រីបាន​វាយតម្លៃខ្ពស់​ ចំពោះការខិតខំប្រឹងប្រែងរបស់កម្មា​ភិបាល ក្រ សួងស្ថាប័នពាក់​ព័ន្ធ ដែលបាន​បំពេញល្អ​នូវកិច្ច​ការត្រៀម​រៀបចំព្រឹត្តិការណ៍ បើទោះបីជាពេលវេលាសម្រាប់ការរៀបចំគឺ​ខ្លីក៏ដោយ។

លោ​កនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកនេះ ទទួល​បានលទ្ធផលវិជ្ជមានជាច្រើ​ន បើកចេញទិស​ដៅថ្មីដើម្បី​បន្តជំរុញ​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​និង​បន្តអនុវត្តន៍​សេចក្តីសម្រេច របស់អង្គការសហប្រជាជាតិផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top