• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយសេដ្ឋវិទូ លោក Philipp Rosler

 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយសេដ្ឋវិទូ លោក Philipp Rosler  (រូបថតៈ TTXVN)
 

 នៅក្នុង​ជំនួបជាមួយសេដ្ឋវិទូ លោក Philipp Rosler នាថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​លោក Nguyen Xuan Phuc បានចែករំលែកនូវព័ត៌មានអំពីស្ថានភាពសេ​ដ្ឋកិច្ច​សង្គម របស់ វៀត​ណាម​នាពេលថ្មីៗនេះដូចជា៖ ម៉ាក្រូ​សេដ្ឋកិច្ចមានការអភិវ​ឌ្ឍល្អ គោល​នយោបាយ​នានាបាន​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់កា​រអភិវឌ្ឍន៍ ផលិតកម្មនិង​អាជីវកម្ម​។ ទន្ទឹម​នឹង​នោះបរិយាកាស​ធុរកិច្ច​ត្រូវបាន​កែលម្អ​យ៉ាង​ខ្លាំង​ក្លា ហើយមានវិនិយោគិនកា​ន់តែច្រើន មកបណ្តាក់ទុន វិនិយោគនៅវៀត​ណាម​ផងដែរ។

ដោយ​បានសង្កត់ធ្ងន់ថា លោក Philipp Rosler ជាអ្នកមានបទពិសោធន៍ជាច្រើន លើវិស័យសេដ្ឋកិច្ចនោះ នាយ​ក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បានស្នើឲ្យលោ​ក បន្តមាន​ការរួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​របស់វៀត​ណាម ជាពិសេសក្នុងការអភិវឌ្ឍសហគមន៍ពាណិជ្ជ ​កម្ម។​ នាយ​ករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Xuan Phuc បាននិលើក​ឡើងថា លោកចាប់​អារម្មណ៍​យ៉ាង​ខ្លាំងក្នុ​ង​ការចាប់ផ្តើមអាជីវកម្ម ដូច្នេះលោកចង់​ឱ្យលោក Philipp R​osler ចែករំលែក​ចែករំលែក​ជាមួយ​វៀត​ណាម​ក្នុង​វិស័យនេះ​ឲ្យបាន​ច្រើន ថែមទៀត។

អញ្ជើញអបអរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាង​ជើង​លើក​ទី​ ២ នៅ​ទីក្រុងហាណូយ​ លោក Philipp Rosler មានប្រសាសន៍ថា​ បន្ទាប់ពីព្រឹត្តិការណ៍នេះ​ វៀតណាម​បាន​បង្កើត​តួនាទី​និង​ឋានៈថ្មី ក្នុងផែនទីភូមិសាស្ត្រនយោបាយពិភ​ពលោក។ លោក Philipp R​osler បានវាយ​តម្លៃខ្ពស់ ចំពោះគោល​នយោបាយរបស់​រដ្ឋាភិបាល​វៀតណាម​ក្នុងការ​ទ្រទ្រង់យ៉ាង​សកម្ម​ដល់​វិនិយោគិន​អន្តរជាតិ​ ដែលមក​វៀតណាម ដើម្បីអនុវត្តគម្រោងផលិតកម្មនិងពាណិជ្ជ​ក​ម្ម។

សូមគូសបញ្ជាក់ថា លោក Philipp Rosler គឺជាជនជាតិអាល្លឺម៉ង់ដើមកំណើត វៀត ណាម ដែល​លោក​ធ្លាប់​កាន់​ដំណែង​ជាឧបនាយក​រដ្ឋមន្ត្រីនិ​ងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉​ង់ផងដែរ៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top