• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃចុះត្រួតពិនិត្យតំបន់ Chongbok លើកទឹកចិត្តឆ្មាំព្រំដែន

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃទី២០ ខែមិថុនា បានធ្វើដំណើរទៅត្រួតពិនិត្យនៅខេត្ត Ubon Ratchathani ដើម្បីលើកទឹកចិត្តស្មារតីរបស់ ទាហាន និងវាយតម្លៃស្ថានភាពសន្តិសុខនៅតំបន់ Chong Bok នៅតាមព្រំដែនថៃ-កម្ពុជា ដែលបានកើតមានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រទេសទាំងពីរនាពីថ្ងៃទី ២៨ ឧសភា កន្លងទៅ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះត្រួតពិនិត្យតំបន់ Chongbok ខេត្ត Ubon Ratchathani។ រូបភាព៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ

ក្នុងដំណើរត្រួតពិនិត្យ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឧត្តមសេនីយ៍ទោ Boonsin Padklang មេបញ្ជាការយោធភូមិភាគទី ២ រួមជាមួយទាហាន និងកងកម្លាំងសន្តិសុខស្ម័គ្រចិត្តនៅមូលដ្ឋាន ក្នុងការធានាសន្តិសុខតាមព្រំដែន។

នៅមូលដ្ឋានប្រតិបត្តិការណ៍ Morakot លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បានជួបសំណេះសំណាល​ជាមួយកងកម្លាំងពិសេស Suranaree លើកទឹកចិត្តស្មារតីទាហាន ហើយបានបញ្ជាក់ពីការសន្យារបស់រដ្ឋាភិបាលក្នុងការជួយគាំទ្រដោយអស់ពីសមត្ថភាពចំពោះកងកម្លាំងប្រដាប់អាវុធ ដោយសង្កត់ធ្ងន់ថា កងទ័ពគឺជាខែលរបស់ប្រទេសជាតិ ហើយត្រូវតែធានាថា ខែលនេះមានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទនៃការលេចធ្លាយ នៃការថតសម្លេងការសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដោយបានលើកឡើងពីតួនាទីរបស់លោកឧត្តមសេនីយ៍ទោ Boonsin Padklang ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ មេបញ្ជាការយោធភូមិភាគទី ២ រូបនេះ ក៏បានអះអាងពីការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដោយសង្កត់ធ្ងន់លើជំហរដ៏ខ្ជាប់ខ្ជួនក្នុងការការពារផលប្រយោជន៍ជាតិ ក៏ដូចជាសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top