• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី ១ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ចាប់ដៃគ្នាមុនជំនួបពិភាក្សា (រូបថត៖ VOV)  

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ អញ្ជើញដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅប្រាំង្គតម្កល់សព; ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh; ផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការនិងជួបជាមួយសារព័ត៌មាន; ចូលរួមសិក្ខាសាលាសហប្រតិបត្តិការរបស់ប្រទេសទាំងពីរស្តីពីការច្នៃប្រឌិតបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលនិងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់; ចូលជួបសម្តែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបសវនការជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកKishida Fumio ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតមិនធ្លាប់មានតាំងពីមុនមក។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅ និងរួមចំណែកអនុវត្តន៍លទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅប្រទេសជប៉ុនចុងឆ្នាំ២០២១; ពង្រឹងទំនុកចិត្តនយោបាយ វៀតណាម-ជប៉ុន និងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃ “មនោសញ្ចេតនា ភាពស្មោះត្រង់ ក្តីជឿជាក់”; ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់លើគ្រប់វិស័យ ឆ្លើយតបនឹងផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top