ព័ត៌មាន
នាយករដ្ឋមន្ត្រីគុយវ៉ែត អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ
លោកនាយករដ្ឋមន្ត្រី Ahmad
Abdullah Al-Ahmad Al Sabah បានអញ្ជើញនាយករដ្ឋមន្ត្រីលោក ហ្វាម
មិញជីញ ដើរលើកម្រាលព្រំក្រហមទៅកាន់វរទិកាកិត្តិយស។
នៅពេលដែលនាយករដ្ឋមន្ត្រីទាំងពីររូបបានទៅដល់វេទិកាកិត្តិយស
នៅចំពោះមុខទង់ជាតិនៃប្រទេសទាំងពីរ បទភ្លេងជាតិវៀតណាម
និងគុយវ៉ែតបានពន្លឺឡើងយ៉ាងឱឡារិក។ ពិធីទទួលបដិសណ្ឋារកិច្ចបានបញ្ចប់ដោយភាគីទាំងពីរបានឧទ្ទេសនាមទៅវិញទៅមក
អំពីសមាសភាគអ្នកចូលរួមក្នុងពិធីស្វាគមន៍។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសគុយវ៉ែតនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបពិភាក្សា និងជួបសវនការជាមួយព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងព្រះរាជទាយាទគុយវ៉ែត; បានទៅទស្សនាស្ថាប័នសេដ្ឋកិច្ច ធ្វើការជាមួយសារជីវកម្មសេដ្ឋកិច្ចសំខាន់ៗរបស់គុយវ៉ែត និងថ្លែងសុន្ទរកថាគោលនយោបាយនៅបណ្ឌិតសភាការទូតគុយវ៉ែត។ តាមរយៈសកម្មភាពទាំងនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរ និងឯកភាពលើទិសដៅនិងវិធានការ ដោយបានកំណត់ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនាពេលខាងមុខ។ ភាគីទាំងពីរក៏នឹងបង្ហាញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ ដែលរួមចំណែកដល់ស្ថិរភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏រុងរឿងសម្រាប់ប្រទេសទាំងពីរ និងពិភពលោក៕







