• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជន (វិថី Bac Son ទីក្រុងហាណូយ) និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គ តម្កល់សពនិងបំផុសចលនាប្រឡងប្រណាំង។
គណៈប្រតិភូបានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី និងវីរបុរស (រូបថត៖ TTXVN)

ក្នុងពិធីនេះ នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ កម្មាភិបាលនិងយុទ្ធជននៃអង្គភាពលេខ៣ និងមន្ទីរពេទ្យចល័តកម្រិត ២ លេខ៦ ដែលត្រៀមចេញដំណើរទៅបំពេញបេសកកម្ម UNISFA (តំបន់ Abyei) និង UNMISS (ស៊ូដង់ខាងត្បូង) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ  បានសន្យាថា នឹងបំពេញយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន។

តាងនាមនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទាំងមូល ឧត្តមសេនីយឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ៖ សាមគ្គីភាព គំរូ វិន័យ ម្ចាស់ការ សកម្ម ច្នៃប្រឌិត ប្តេជ្ញាឈ្នះ ដោយមានមនោគមវិជ្ជាដឹកនាំ៖ រក្សាសាមគ្គីភាព ធ្វើជាគំរូ ពង្រឹងវិន័យ សកម្ម ច្នៃប្រឌិត និងបំពេញការងារដោយជោគជ័យ។ រយៈពេលនៃការអនុវត្តគឺចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។

សូមគូសបញ្ជាក់ថា យោងតាមផែនការ កងវិស្វកម្មលេខ ៣ ដែលមានយុទ្ធជនចំនួន ១៨០ នាក់នឹងចាកចេញទៅបេសកកម្ម UNISFA (តំបន់ Abyei) នៅថ្ងៃទី ២៤ ខែកញ្ញា។ ទំនិញ និងឧបករណ៍ដែលភ្ជាប់មកជាមួយនឹងត្រូវដឹកជញ្ជូននៅត្រីមាសទី ៤ ឆ្នាំ ២០២៤។ នៅថ្ងៃដដែល យុទ្ធជនចំនួន ៦៣នាក់ មកពីមន្ទីរពេទ្យចល័តកម្រិត ២ លេខ ៦ ក៏នឹងចាកចេញទៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។ ទំនិញនិងបរិក្ខារដែលអមដំណើរត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសជាមួយបុគ្គលិកមន្ទីរពេទ្យតាមយន្តហោះ និងតាមសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top