• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុង Vi Thanh ខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hau Giang ឆ្នាំ ២០២២។

នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុង Vi Thanh ខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hau Giang ឆ្នាំ ២០២២។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)  

ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យខេត្ត Hau Giang គួរតែប្រមើលមើលរលកនៃការវិនិយោគ បង្កើតចំណុចលោតផ្លោះ និងកម្លាំងចលករថ្មីសម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

“Hau Giang ត្រូវតែប្រែក្លាយសក្តានុពលទៅជាប្រភពធនធាន។ សក្ដានុពលនោះត្រូវតែជាទ្រព្យសម្បត្តិសម្ភារៈដែលអាចវាស់វែងនិងរាប់បាន។ សក្ដានុពលនេះត្រូវតែក្លាយទៅជាធនធានសម្ភារៈសម្រាប់ការអភិវឌ្ឍខេត្ត Hau Giang រួមចំណែកដល់ភាពរុងរឿង និងសុភមង្គលរបស់ប្រជាជន Hau Giang និងប្រែក្លាយសេចក្តីប្រាថ្នា ទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។ ខ្ញុំចង់ឱ្យ Hau Giang លើកកម្ពស់ស្មារតីនៃភាពខ្លួនទីពឹងខ្លួនដើម្បីអភិវឌ្ឍន៍”។

ពីសំណាក់ធុរកិច្ច លោកនាយករដ្ឋមន្ត្រីចង់ឱ្យអ្នកវិនិយោគ និងធុរកិច្ចធ្វើការវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត ក្នុងស្មារតីស្មោះត្រង់ ទំនុកចិត្ត និងការទទួលខុសត្រូវ; កសាងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង និងនិរន្តរភាព អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក៏ដូចជា ផ្តោតលើកិច្ចការពារបរិស្ថាន។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីទស្សនៈអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា មិនលះបង់វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីបន្តកំណើនសេដ្ឋកិច្ចតែមួយមុខប៉ុណ្ណោះ  ហើយក៏មិនមានការលះបង់បរិស្ថាន និងអាយុជីវិតប្រជាពលរដ្ឋ ដើម្បីទាក់ទាញការវិនិយោគតាមមធ្យោបាយណាមួយឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

AMM លើកទី ៥៥៖ វៀតណាមអំពាវនាវឲ្យប្រទេសនានាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ

AMM លើកទី ៥៥៖ វៀតណាមអំពាវនាវឲ្យប្រទេសនានាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ (AMM-៥៥) និងកិច្ចប្រជុំពាក់ព័ន្ធនានា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។

Top