• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានបញ្ជាក់ថា គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីនិង គាំទ្រគុយបា ប្រឆាំងជំទាស់ ហើយអំពាវនាវឲ្យបញ្ឈប់គោលនយោបាយឡោមព័ទ្ធ និងការហ៊ុមព័ទ្ធដោយឯកតោភាគីប្រឆាំងនឹងគុយបាផងដែរ។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc និងអនុរដ្ឋមន្ត្រីការបរទេសទីមួយនៃសាធារណៈរដ្ឋគុយបា លោក Gerardo Peñalver Portal។  

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេស ទីមួយនៃសាធា
រណៈរដ្ឋគុយបា លោក Gerardo Peñalver Portal បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយចូលរួមសម័យប្រជុំពិគ្រោះយោបល់ នយោបាយលើកទី៧ រវាងក្រសួងការបរទេសទាំងពីរចាប់ពីថ្ងៃទី ២៨ សីហាដល់ថ្ងៃទី ១ ខែកញ្ញា។

ក្នុងសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែសីហា ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បី ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់; បង្កើនការផ្លាស់ ប្តូររវាងក្រសួង ស្ថាប័ន និងសហគមន៍
ធុរកិច្ចនៃប្រទេសទាំងពីរ; ជំរុញខ្លាំងទំនាក់ទំនង ពាណិជ្ជកម្ម-វិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា សន្តិសុខស្បៀងអាហារ ការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ កីឡា និងទេសចរណ៍។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ឯកភាពបន្តពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅ មកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីដែលវៀតណាមនិងគុយបាជាសមាជិក ជាពិសេសនៅអង្គការសហប្រជាជាតិ និង ចលនាមិនចូលបក្សសម្ព័ន្ធ។

ក្នុងជំនួបនេះដែរ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បាន សម្តែងការរំលែកទុក្ខដល់ប្រទេសគុយបាចំពោះការបាត់បង់ដែលបណ្តាលមកពីករណីផ្ទុះឃ្លាំងស្តុកប្រេងនៅ Matanzas កាលពីថ្ងៃទី ៥ ខែសីហា។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានបញ្ជាក់ថា គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីនិងគាំទ្រគុយបា ប្រឆាំងជំទាស់ ហើយអំពាវនាវឲ្យបញ្ឈប់គោលនយោបាយឡោមព័ទ្ធ និងការហ៊ុមព័ទ្ធដោយឯកតោភាគីប្រឆាំងនឹងគុយបាផងដែរ។

ចំណែកឯ លោកអនុរដ្ឋមន្ត្រី Gerardo Peñalver Portal បានបញ្ជាក់ថា គុយបា ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម; ថ្លែងអំណរគុណចំពោះចំណងសាមគ្គីភាព និងការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជន វៀតណាមចំពោះគុយបា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top