• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធុរកិច្ចវៀតណាមស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

នាសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “សន្និសីទជួបប្រាស្រ័យធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤” ដោយបានទាក់ទាញគណៈប្រតិភូជិត ១០០ នាក់ តំណាងឱ្យធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាម៥០ អង្គភាពមកចូលរួម។
សន្និសីទជួបប្រាស្រ័យជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤។ រូបថត៖ Van Do/VOV-ភ្នំពេញ

នៅក្នុងសន្និសីទនេះ តំណាងអង្គភាពមុខងារក្រោមស្ថានទូត និងស្ថាប័នអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្តល់ព័ត៌មាន និងឧទ្ទេសនាមអំពីស្ថានភាពនៅកម្ពុជា និងទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យកាលពីឆ្នាំមុន និងបានព្យាករណ៍ពីស្ថានភាពក្នុងឆ្នាំនេះ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

គណៈប្រតិភូភាគច្រើនបានសម្តែងនូវគោលបំណងថា ធុរកិច្ចវៀតណាមក្នុងតំបន់ត្រូវរួមដៃគ្នាកសាងសមាគមធុរកិច្ចដែលមានឋានៈស្របច្បាប់ និងរឹងមាំ ដើម្បីប្រមូលផ្តុំសហគមន៍ធុរកិច្ចនិងគាំទ្រគ្នាទៅវិញទៅមកក្នុងកំឡុងធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ប្រទេសសាមី ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាសហគមន៍ជនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top