• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធុរកិច្ចវៀតណាមរួមចំណែកលើកកំពស់ឋានៈរបស់កម្ពុជាក្នុងតំបន់និងពិភពលោក

នាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រារព្ធពិធីអបអរសាទរខួប ១៥ ឆ្នាំធ្វើអាជីវកម្មនិងប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងម៉ាកយីហោ Metfone (មិត្តហ្វូន) (២០០៩-២០២៤)។
កម្មវិធីសិល្បៈក្នុងពិធីនេះ។ រូបថត៖ VOV-ភ្នំពេញ

ថ្លែងនៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel លោក Tao Duc Thang បានឲ្យដឹងថា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ Viettel និង Metfone បានអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាទំនើប ៤.០ ដើម្បីផ្តល់វេទិកា ដំណោះស្រាយ និងសេវាកម្មឌីជីថល ជួយកម្ពុជាមាន ៤G មានកំរិតល្អនៅក្នុងតំបន់ ហើយលោកបានបញ្ជាក់ពីបំណងចង់បន្តចូលរួមចំណែកកសាងប្រទេសកម្ពុជា។

នៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា Metfone បានចូលរួមចំណែកក្នុងការលើកកម្ពស់ឋានៈរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ក្នុងវិស័យទូរគមនាគមន៍និងព័ត៌មានវិទ្យា។ ភាពជោគជ័យ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់ Metfone  គឺជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងវៀតណាម ក៏ដូចជាការទាក់ទាញវិនិយោគិនក្នុងវិស័យទូរគមនាគមន៍កាន់តែច្រើនឡើងមកកាន់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា Metfone នឹងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើរទន្ទឹមជាមួយ "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានប្រគល់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍  របស់រាជវង្សានុវង្សកម្ពុជា ដល់ក្រុមហ៊ុន Metfone និងបុគ្គលចំនួន ៣រូប ពីក្រុមហ៊ុន Viettel Group និងក្រុមហ៊ុន Metfone ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top