• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិសម្រាប់ពលរដ្ឋនិងអាជីវកម្មវៀតណាមនៅអ៊ុយក្រែន

វៀតណាមអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ បង្កើនកិច្ចខិតខំប្រឹងប្រែងសន្ទនា ជំរុញវិធានការការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូល ដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននានានៃ ច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់និងលើទូទាំង ពិភពលោកផងដែរ។

  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។  

នាថ្ងៃទី ២៣ កុម្ភៈ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានវៀតណាម និង បរទេសអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន និងការងារគាំពារពលរដ្ឋវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់ដល់ការតាមដានការវិវឌ្ឍន៍ដ៏តានតឹងនាពេលថ្មីៗនេះជុំវិញស្ថានការណ៍អ៊ុយក្រែន។ វៀត ណាមអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ បង្កើនកិច្ចខិតខំប្រឹងប្រែងសន្ទនា ជំរុញវិធានការការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូល ដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននានានៃ ច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់និងលើទូទាំង ពិភពលោកផងដែរ។

ទាក់ទិននឹងការគាំពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំ នៅអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃកន្លងមក បានទាក់ទងយ៉ាងញឹកញាប់ ម្ចាស់ការផ្លាស់ប្ដូរមតិ ជាមួយសហគមន៍ជន វៀតណាមនៅអ៊ុយក្រែនដើម្បីស្វែងយល់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកសាងផែនការយ៉ាងសកម្មដើម្បីត្រៀមចាត់វិធានការ គាំពារប្រជាពល រដ្ឋក្នុងករណីចាំបាច់។ ស្ថានទូតបានចាត់តាំងកម្មាភិបាលប្រចាំការតាមខ្សែទូរស័ព្ទ បន្ទាន់ ២៤/២៤ ត្រៀមទទួលយកព័ត៌មាន។ យោងតាមស្ថានទូតវៀតណាមថា នាបច្ចុប្បន្ន មាន ប្រជាពលរដ្ឋប្រមាណ១០០នាក់កំពុងរស់នៅក្នុងតំបន់ Donetsk និង Lugansk; ស្ថានភាពបច្ចុប្បន្នមានស្ថេរភាពជាមូលដ្ឋាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top