• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។
នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំ។ រូបថត៖ Lại Hoa/VOV

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានលើក​ច្បាស់ថា ការអភិវឌ្ឍលំនៅដ្ឋានសង្គម​និយាយរួម និងផ្ទះជួល​សម្រាប់​រស់​នៅ​និយាយដោយឡែក សម្រេចបានលទ្ធផលវិជ្ជមាន​ជាច្រើន​នាពេល​កន្លង​មក​។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បាន​បំពេញតម្រូវការមានផ្ទះសម្បែង​ផ្ទាល់ខ្លួនតែ​ប៉ុណ្ណោះ ខណៈដែល​តម្រូវការ​ជួលផ្ទះសម្រាប់​រស់នៅ​ក្នុង​តម្លៃសមរម្យសម្រាប់កម្មករ និស្សិត មន្ត្រីរាជការ និងសមាជិក​កងកម្លាំងប្រដាប់អាវុធនៅ​​មាន​ច្រើនណាស់ ប៉ុន្តែមិន​ទាន់ទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នៅឡើយទេ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការវាយតម្លៃត្រឹមត្រូវ ពេញលេញ និងច្បាស់លាស់អំពីតម្រូវការជួល​ផ្ទះ​សម្រាប់​រស់នៅ នៅ​ក្នុងរដ្ឋធានី ដោយចាត់ថ្នាក់តាមផ្នែក និងមុខសញ្ញា​នីមួយៗ​។ ផ្តោតសំខាន់លើការកំណត់​​គម្លាតរវាងតម្រូវការ និងសមត្ថភាពផ្គត់ផ្គង់​នា​ពេល​បច្ចុប្បន្ន​។ ការអនុវត្តសាកល្បងនៅទីក្រុងហាណូយនឹងជួយបង្កើតបទពិសោធន៍ជាក់ស្តែង; បង្កើតមូលដ្ឋានគ្រឹះសម្រាប់បំពេញ ធ្វើសមកាលកម្មយន្តការ និងគោលនយោបាយទាក់ទងនឹ​ងការអភិវឌ្ឍ​លំនៅដ្ឋាន​ជួលយ៉ាងឆាប់រហ័ស៕​

តាម​ vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top