ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យមូលដ្ឋាន នានាបន្តពិនិត្យឡើងវិញនូវគម្រោងដែលនៅសេសសល់ និងស្នើដំណោះស្រាយ; លើកទឹកចិត្តដល់ការជំនះលើផលវិបាកស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់ រដ្ឋ; ជៀសវាងការបាត់បង់ និងការខ្ជះខ្ជាយធនធានដីធ្លីរបស់រដ្ឋ ប្រជាជន និងសហ គ្រាស។ តាមនោះ ធានាបាននូវវិន័យ សណ្តាប់ធ្នាប់ និងភាពយុត្តិធម៌នៃប្រព័ន្ធច្បាប់; អះអាងនូវសមត្ថភាពរបស់រដ្ឋអំណាច និងរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ ប្រជាជន។
ទាក់ទងនឹងការអនុវត្តកម្មវិធីគោលដៅជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ក្រសួងកសិកម្ម និងបរិស្ថានរៀបចំរបាយការណ៍សិក្សាលទ្ធភាពដែលអាចធ្វើទៅបាន ហើយចេញផ្សាយសេចក្តីសម្រេចស្តីពីការវិនិយោគលើកម្មវិធីគោលដៅជាតិសម្រាប់ ដំណាក់កាល ២០២៦-២០៣០៕






