• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយនៅអាស៊ីអាគ្នេយ៍

កាសែត The Nation (ថៃ) នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍” ដោយកត់សម្គាល់ថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺស្វាងសម្រាប់កំណើននៅក្នុងតំបន់ ដោយសារកំណែទម្រង់ឧស្សាហកម្ម ពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការស្វែងរកគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព។
រូបថតអេក្រង់ពីកាសែត The Nation (ថៃ) នាថ្ងៃទី ២៨ ខែធ្នូ បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា “វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយនៅអាស៊ីអាគ្នេយ៍”។

យោងតាមអត្ថបទនេះ បច្ចុប្បន្ន វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ យោងតាមការព្យាករណ៍ វៀតណាមនឹងបន្តស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ វៀតណាមមានគោលដៅកំណើន GDP ជាមធ្យមប្រចាំឆ្នាំប្រហែល ១០% ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ដោយខិតខំក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ GDPលើមនុស្សម្នាក់ៗ របស់វៀតណាមត្រូវបានព្យាករថា នឹងកើនឡើងពីជិត ៥.០០០ ដុល្លារនៅឆ្នាំ ២០២៤ ឡើងដល់ ៨.៥០០ ដុល្លារនៅឆ្នាំ ២០៣០។

អត្ថបទនេះក៏បានបង្ហាញថា វៀតណាមបន្តទទួលបានអត្ថប្រយោជន៍ពីនិន្នាការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយមានបរិយាកាសវិនិយោគអំណោយផល និងតួនាទី លេចធ្លោកាន់តែខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ កាសែត The Nation បានកត់សម្គាល់ថា ជាមួយនឹងចំនួនប្រជាជនច្រើន តម្រូវការក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស កំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយ និងលំហូរ FDI ប្រកបដោយចីរភាព វៀតណាមកំពុងលេចចេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ស្វាហាប់នៅអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top