ព័ត៌មាន

ធានាការផ្ដល់អាទិភាពដល់ការវិនិយោគនៅតំបន់ដែលជួបការលំបាកនិងតំបន់ជនជាតិភាគតិច

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចំណុចនេះនៅក្នុងសន្និ សីទជ្រួតជ្រាប អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការដោះស្រាយឧបសគ្គ ចំពោះគម្រោង និងបញ្ហាដីធ្លី និងកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ការ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជន ជាតិភាគតិច និងតំបន់ភ្នំ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីស្នាក់ការ រដ្ឋាភិបាលនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យមូលដ្ឋាន នានាបន្តពិនិត្យឡើងវិញនូវគម្រោងដែលនៅសេសសល់ និងស្នើដំណោះស្រាយ; លើកទឹកចិត្តដល់ការជំនះលើផលវិបាកស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់ រដ្ឋ; ជៀសវាងការបាត់បង់ និងការខ្ជះខ្ជាយធនធានដីធ្លីរបស់រដ្ឋ ប្រជាជន និងសហ គ្រាស។ តាមនោះ ធានាបាននូវវិន័យ សណ្តាប់ធ្នាប់ និងភាពយុត្តិធម៌នៃប្រព័ន្ធច្បាប់; អះអាងនូវសមត្ថភាពរបស់រដ្ឋអំណាច និងរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ ប្រជាជន។

ទាក់ទងនឹងការអនុវត្តកម្មវិធីគោលដៅជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ក្រសួងកសិកម្ម និងបរិស្ថានរៀបចំរបាយការណ៍សិក្សាលទ្ធភាពដែលអាចធ្វើទៅបាន ហើយចេញផ្សាយសេចក្តីសម្រេចស្តីពីការវិនិយោគលើកម្មវិធីគោលដៅជាតិសម្រាប់ ដំណាក់កាល ២០២៦-២០៣០៕


top