• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកជួយ​គាំទ្រវៀតណាម​ស្តារសេដ្ឋកិច្ចឡើង​វិញ​

ធនាគារពិភពលោកបានសម្តែងការវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការជាច្រើនយ៉ាងឆាប់រហ័ស ក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

(រូបភាព៖ hanoimoi.com.vn)

ធនាគារពិភពលោក (WB) ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃ ២២១,៥លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជួយគាំទ្រវៀតណាមស្តារឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រង តាមរយៈកំណែទម្រង់គោលនយោបាយ ដើម្បីបង្កើនកំរិតបរិយាប័ន្នហិរញ្ញវត្ថុនិងលើកកម្ពស់ភាពធន់នឹងបរិស្ថាន។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ធនាគារពិភពលោកបានសម្តែងការវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការជាច្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

កញ្ចប់ឥណទាននេះ នឹងបានបើកចំណាយដោយផ្ទាល់ ទៅក្នុងថវិការដ្ឋ ជាមួយនឹងលក្ខខណ្ឌអំណោយផលក្នុងរយៈពេល ៣០ឆ្នាំ និងរយៈពេលអនុគ្រោះ ៥ ឆ្នាំ។ កញ្ចប់ឥណទាននេះ សំដៅលើកទឹកចិត្តឱ្យមានការកែទម្រង់គោលនយោបាយតាមសសរស្តម្ភចំនួនពីរ។ សសរស្តម្ភទីមួយគឺគាំទ្រការស្តារឡើងវិញនៃសេដ្ឋកិច្ច។ សសរស្តម្ភទីពីរគឺ រួមចំណែកក្នុងការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top