• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំព័រ​ដើម/ព័ត៍មាន ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់ហ្គោឡា នាថ្ងៃទី ៧ សីហា បានបន្តចុះផ្សាយព័ត៌មានសំខាន់ៗជាច្រើនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លោក លឿង គឿង និងភរិយាទៅកាន់ប្រទេសអង់ហ្គោឡា។

ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង

Ba Thi - VOV នៅអេហ្ស៊ីប -  

  
 
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយរបស់អង់ហ្គោឡា នាថ្ងៃទី ៧ សីហា បានបន្តចុះផ្សាយព័ត៌មានសំខាន់ៗជាច្រើនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លោក លឿង គឿង និងភរិយាទៅកាន់ប្រទេសអង់ហ្គោឡា។
  ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង - ảnh 1ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប  

កាសែតអង់ហ្គោឡា (Jornal de Angola) បានចុះផ្សាយព័ត៌មាននិងអត្ថបទលេចធ្លោជាច្រើនអំពីសកម្មភាពពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ដូចជា៖ ប្រធានាធិបតីលោក João Lourenço បានស្វាគមន៍សមភាគីវៀតណាមនៅវិមានប្រធានាធិបតី; រដ្ឋសភាអង់ហ្គោឡាបានបើកសម័យប្រជុំជាផ្លូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម...។

  ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប  

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Angop ក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនទាក់ទងនឹងដំណើរទស្សនកិច្ច ដូចជា អង់ហ្គោឡានិងវៀតណាម ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ; ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា...។

ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប

ខ្លឹមសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបង្ហាញពីសារៈសំខាន់ និងចំណាប់អារម្មណ៍ពិសេសរបស់សារព័ត៌មានអង់ហ្គោឡាក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ សារព័ត៌មានអង់ហ្គោឡាបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពរវាងអង់ហ្គោឡា និងវៀតណាមក្នុងរយៈពេលខាងមុខ។ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top