• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់

ក្រោយពីបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ វៀតណាម-ឡាវបានបើកដំណាក់កាលថ្មីក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ នៅពេលនោះ ថ្វីត្បិតតែទើបតែបានបង្កើតប្រទេស មិនទាន់មានភាពរឹងមាំពិតប្រាកដ ហើយសេដ្ឋកិច្ចនៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមបានបញ្ជូនក្រុមអ្នកជំនាញការជាច្រើនទៅជួយមិត្តឡាវ ដើម្បីធានាសន្តិសុខ ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ស្តារផលិតកម្មឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច... រហូតមកដល់ពេលនេះ ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលជាច្រើនលើ វិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច។
  លោក KhamPheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ។  

ក្នុងអំឡុងពេលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ សេដ្ឋកិច្ចជានិច្ចកាលជាអាទិភាពចម្បងមួយសម្រាប់ប្រទេសទាំងពីរ។ ដូច្នេះហើយ ចាប់ពីឆ្នាំដំបូងនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរបានកំណត់គោលដៅច្បាស់លាស់ជាមួយនឹងកំណើនស្ថិរភាពចាប់ពី ១០% ក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបានគោលដៅនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាក់

ស្តែងជាច្រើនដែលមានលក្ខណៈយុទ្ធសាស្ត្រ និងប្រសិទ្ធភាពខ្ពស់ ក្នុងនោះ ត្រូវនិយាយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៥ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។ លោក KhamPheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ មានប្រសាសន៍ថា៖

កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន និងពាណិជ្ជកម្មទ្វេភាគីឡាវ-វៀតណាម បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ជាពិសេសគោលដៅសហប្រតិបត្តិការសេដ្ឋកិច្ចដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញក្នុងកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការភាពជាដៃគូលើកទី៤៤ នៅទីក្រុងហាណូយ នាថ្ងៃទី ១០ មករា ឆ្នាំ ២០២២ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ របស់រដ្ឋាភិបាលទាំងពីរ

ក្រោយពីបានចុះហត្ថលេខា ហើយដាក់ឲ្យដំណើរការនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចនានា សហគ្រាសវៀតណាមជាច្រើនបានទៅបណ្តាក់ទុននៅឡាវ ហើយផ្ទុយមកវិញ។ មកទល់នឹងពេលនេះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៥៤ ដែលវិនិយោគក្នុងប្រទេសឡាវ ដោយមានសហគ្រាសចំនួន ១.២៧២ ក្នុងនោះមានគម្រោងជាង ៤១៧ ក្នុងដើមទុនរហូតដល់ ៤,៣ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ គម្រោងជាច្រើនត្រូវបានដាក់ឲ្យដំណើរការ ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើតប្រាក់ចំណូលជូនកម្មករក្នុងស្រុករាប់ម៉ឺននាក់។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាមក៏ផ្តោតសំខាន់លើគម្រោងសាងសង់សំណង់ផ្សេងៗទៀតដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវផងដែរ ដូចជា សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។ លោក Khamchen Vongphosy រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវបានឲ្យដឹងថា៖

នៅដើមឆ្នាំ ២០២២ នេះ ភាគីទាំងពីរបានឯកភាពធ្វើការវាយតម្លៃ និងវិភាគកាលានុវត្តភាពវិនិយោគនៅឡាវសម្រាប់សហគ្រាសវៀតណាមរហូតដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ជំរុញអាទិភាពវិនិយោគរបស់សហគ្រាសវៀតណាមប្រកបដោយសមត្ថភាពផ្នែកហិរញ្ញវត្ថុ ជំនាញ ជំរុញការវិនិយោគក្នុង វិស័យកសិកម្មស្អាត ឧស្សាហកម្មកែច្នៃផលិតកម្ម ដែលជាវិស័យសក្តានុពលនៅតាមបណ្តោយព្រំដែនឡាវ-វៀតណាម។ បន្តដោះស្រាយការលំបាក និងឧបសគ្គដែលសហគ្រាសនៃប្រទេសទាំងពីរបានជួបប្រទះក្នុងដំណើរការប្រតិបត្តិការ

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ សម្រេចបានជាង ៤០៣ លានដុល្លារអាមេរិក កើនឡើង ១៩,២% បើធៀបនឹងឆ្នាំ ២០២១ ក្នុងនោះ ទំនិញនាំចេញរបស់វៀតណាមទៅកាន់ប្រទេសឡាវ ដែលមានកំណើនខ្ពស់បំផុតក្នុងត្រីមាសទី១ រួមមានជី ប្រេងសាំង ខ្សែភ្លើង ដែកថែប ជាដើម។ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានក្នុងឱកាសឆ្នាំសាមគ្គីវៀតណាម-ឡាវ លោក KhamPheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវបានមានប្រសាសន៍ថា៖

នៅឆ្នាំ២០២១ ទោះបីប្រទេសទាំងពីរប្រឈមមុខនឹងការលំបាកជាច្រើនក្នុងវិស័យនានា ជាពិសេសការលំបាកទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែអាស្រ័យដោយមានភាពឆ្លាតវៃនិងសមត្ថភាពរបស់រដ្ឋាភិបាលទាំងពីរក្នុងការដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ធានាសុវត្ថិភាពក្នុងការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សារឹងមាំកំណើននៃទំហំពាណិជ្ជកម្ម។ ដូច្នេះហើយ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ១,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣,៣២% បើធៀបនឹងឆ្នាំ ២០២០ ដែលជាទំហំពាណិជ្ជកម្មទ្វេភាគីខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! វៀតណាម-ឡាវសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលកន្លងមក ដែលឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋាភិបាលទាំងពីរ។ ប៉ុន្តែជាមួយនឹងសក្ដានុពលដែលមានស្រាប់នៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ ប្រាកដណាស់ថា នាពេលអនាគត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឡាវនឹងនៅតែរីកចម្រើនគួរឲ្យកត់សម្គាល់ថែមទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top