• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ

នាថ្ងៃទី ២៨ ឧសភា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ។
 

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)


រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់បណ្ដាប្រទេស និងវៀតណាមក្នុងការទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX និងបណ្ដាប្រទេសដៃគូ។ រដ្ឋមន្រ្តីការបរទេស លោក Blinken បានអបអរសាទរចំពោះ វៀតណាម ដែលបានបំពេញតួនាទីប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។ លោកបានសន្យាបន្តគាំទ្រដល់វៀតណាម ក្នុងការបំពេញអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ ២០២១ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា  សហរដ្ឋអាមេរិកគោរពទំនាក់ទំនង និងគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិកផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍ដ៏សកម្មលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក  ដែលមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីថែមទៀត ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការជំនះលើផលវិបាកនៃសង្គ្រាម លើកកម្ពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល និងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top