• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ជប៉ុន “ឆ្ពោះទៅអនាគត ឈានចូលពិភពលោក” ដោយមានទំនុកចិត្ត និងភាពស្មោះត្រង់

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន (២១ កញ្ញា ២៩៧៣- ២១ កញ្ញា ២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យជាច្រើន។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និសីទសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម និងជប៉ុន។ រូបថត៖ VGP/Nhat Bac

ចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ បច្ចុប្បន្ននេះ ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាម ដែលជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេ (ODA) និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់វៀតណាម។ ដោយមានប្រភពទុន ODA ជប៉ុនបានជួយឧបត្ថម្ភវៀតណាមក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវហាយវេ ស្ពាន អាកាសយានដ្ឋាន កំពង់ផែសមុទ្រ។ ភាគីទាំងពីរបានកសាងក្របខ័ណ្ឌច្បាប់សំខាន់ៗជាច្រើនសម្រាប់ទំនាក់ទំនងទ្វេភាគី; ជាមួយគ្នានោះ ប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)

បច្ចុប្បន្ននេះ មានធុរកិច្ចជប៉ុនចំនួនជាង ២០០ ដែលកំពុងប្រតិបត្តិការនៅវៀតណាម ដែលក្នុងនោះជាង ៦០% មានផែនការពង្រីកប្រតិបត្តិការរបស់ខ្លួន ពោលគឺលើសពីមធ្យមភាគនៃអាជីវកម្មជប៉ុននៅក្នុងប្រទេសផ្សេងទៀតនៃសមាគមជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺនៅត្រឹម ៤៧% ។ នេះបានសបញ្ជាក់ឱ្យឃើញថា ឆន្ទៈរបស់ធុរកិច្ចជប៉ុនក្នុងការវិនិយោគនៅវៀតណាមគឺអស្ចារ្យបំផុត។ ក្រៅពីនេះ ជប៉ុនក៏ជាទីផ្សារនាំចេញកម្លាំងពលកម្មធំជាងគេមួយរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។

Top