• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកាន់តែមានប្រសិទ្ធភាព

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋុំវៀតណាម លោក លឿង គឿង បានអញ្ជើញទទួលជួបជាមួយ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសដែលលោកស្រីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីតប្រធានរដ្ឋ លោក Tran Duc Luong។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ Viet Cuong/VOV)

លោកប្រធានរដ្ឋ លឿង គឿង បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី, ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងបញ្ជូនគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong ដោយបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រដែលកម្ពុជាមានចំពោះវៀតណាម និងអតីតប្រធានរដ្ឋលោក Tran Duc Luong។ លោកប្រធានរដ្ឋជឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីដ៏ល្អដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជន នៃប្រទេសទាំងពីរ ក្នុងនោះមានអតីតប្រធានរដ្ឋ លោក Tran Duc Luong បានពូនជ្រុំ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកាន់តែមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកលោកស្រី ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជានឹងចងចាំជានិច្ច និងគោរពចំពោះការរួមចំណែកដ៏ធំធេង របស់អតីតប្រធានរដ្ឋលោក Tran Duc Luong ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ស្ដីពីវិធានការជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវខ្លឹមសារដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពក្នុងជំនួបរវាងប្រមុខរដ្ឋទាំងបី វៀត ណាម-កម្ពុជា-ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ និងក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមវៀតណាម (៣០ មេសា -៣០ មេសា ២០២៥)។ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃតម្លៃប្រពៃណី សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀត ណាម - កម្ពុជា និងវៀតណាម - កម្ពុជា - ឡាវ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសទាំងបីបានជំនះរាល់ការសាកល្បងនៃពេលវេលា និងបន្តអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យអេស្តូនីឡើងសំឡេងដើម្បីជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA)។

Top