ដំណើរទស្សនកិច្ចនេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរវាងវៀតណាម អូស្ត្រាលី និងនូវែលសេឡង់ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងកាន់តែស៊ីជម្រៅនិងនិរន្តរភាព។ សាស្ត្រាចារ្យ Carl Thayer ពីសាកលវិទ្យាល័យ New South Wales បានធ្វើអត្ថាធិប្បាយថា៖ «វៀតណាមជាប្រទេសដែលមានការរួមចំណែកយ៉ាងសកម្មដល់អាស៊ាន តាមរយៈការចូលរួមនៅក្នុងវេទិកាតំបន់ ARF ឬកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងសកម្មភាពផ្សេងៗទៀត។ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាគោលនយោបាយដ៏សំខាន់មួយចំពោះនូវែលសេឡង់ និងអូស្ត្រាលី ហើយវៀតណាមបានប្តេជ្ញាជំរុញ កិច្ចខិតខំប្រឹងប្រែងទាំងនេះ។ លើសពីនេះ ការយកចិត្តទុកដាក់របស់វៀតណាមលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឌីជីថលូបនីយកម្មកំពុងផ្តល់ឱ្យប្រទេសអូស្ត្រាលី និងនូវែលសេឡង់នូវឱកាសជាច្រើនក្នុងវិស័យឯកទេស។ ទោះបីជាប្រទេសទាំងពីរនេះ មិនមែនជាមហាអំណាចសេដ្ឋកិច្ចដូចអាល្លឺម៉ង់ ឬបារាំងក៏ដោយ ក៏ពួកគេមានចំណុចខ្លាំងនៅក្នុងវិស័យឯកទេសមួយចំនួន។ នេះគឺជាកិច្ចសហប្រតិតបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក»។
យោងតាមសាស្ត្រាចារ្យ Carl Thayer សក្តានុពលសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយអូស្ត្រាលី និងនូវែលសេឡង់គឺធំធេងណាស់ ហើយដោយសារតែវៀតណាមផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យនេះកំពុងត្រូវបានផ្តល់អាទិភាពកំពូល។ លើសពីនេះ វិស័យដែលវៀតណាមអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី និងនូវែលសេឡង់រួមមាន៖ បញ្ញាសិប្បនិម្មិត ខ្សែសង្វាក់ផ្គត់ផ្គង់ ការបង្ការគ្រោះមហន្តរាយ និងកសិកម្មឆ្លាតវៃ៕





