ព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម មកបំពេញទស្សនកិច្ច 06/08/2026 នារសៀលថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់អូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAយោងតាមសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងពិភាក្សាអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សេចក្តីប្រកាសនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីររូបនឹងជួបគ្នាជាលើកដំបូងនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១១ ខែសីហា ដើម្បីពិភាក្សាអំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាម គឺជាដៃគូដ៏ជិតស្និទ្ធ ដែលមានចំណងមិត្តភាពយូរអង្វែង។ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ កិច្ចសហប្រតិបត្តិការថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។សេចក្តីប្រកាសបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម ត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់អនាគតនៃតំបន់។ លោកនាយករដ្ឋមន្ត្រី Albanese ក៏បានឱ្យដឹងថា អូស្ត្រាលី និងវៀតណាម មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ដោយមានពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០.០០០នាក់ មានដើមកំណើតវៀតណាម៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចក្ខុវិស័យ

នារសៀលថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់អូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAយោងតាមសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងពិភាក្សាអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សេចក្តីប្រកាសនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីររូបនឹងជួបគ្នាជាលើកដំបូងនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១១ ខែសីហា ដើម្បីពិភាក្សាអំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាម គឺជាដៃគូដ៏ជិតស្និទ្ធ ដែលមានចំណងមិត្តភាពយូរអង្វែង។ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ កិច្ចសហប្រតិបត្តិការថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។សេចក្តីប្រកាសបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម ត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់អនាគតនៃតំបន់។ លោកនាយករដ្ឋមន្ត្រី Albanese ក៏បានឱ្យដឹងថា អូស្ត្រាលី និងវៀតណាម មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ដោយមានពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០.០០០នាក់ មានដើមកំណើតវៀតណាម៕
អត្ថបទផ្សេងទៀត លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ26/08/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។ ប្រែក្លាយឆន្ទៈទៅជាសកម្មភាពដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សិង្ហបុរី26/08/2026ព័ត៌មានយុទ្ធនាការ ៥០០ថ្ងៃទាំងយប់៖ យុវជនអាណិកជនវៀតណាមរំជួលចិត្តដោយស្តាប់រឿងរ៉ាវអំពីការជីកកកាយផ្នូរយុទ្ធជនពលី26/08/2026ព័ត៌មានបើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងការអភិវឌ្ឍប្រកបដោយចីរភាព26/08/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើរឱ្យសហគ្រាសចិន បង្កើនការវិនិយោគជាមួយនឹងគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបជាង26/08/2026ព័ត៌មានពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី25/08/2026ព័ត៌មានការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចនយោបាយពិសេស25/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត