• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតរួមដំណើរជាមួយសហគ្រាស ពង្រីកលំហអភិវឌ្ឍន៍សម្រាប់វៀតណាម

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ នាថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសម័យប្រជុំក្រោមប្រធានបទ "ការទូតរួមដំណើរជាមួយសហគមន៍ធុរកិច្ច"។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង ជាមួយគណៈប្រតិភូ ដែលអញ្ជើញចូលរួមសម័យប្រជុំ។ រូបថត៖ VNA

អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើឱកាស និងបញ្ហាប្រឈមនានាក្នុងស្ថានភាពថ្មី និងការពង្រឹងការសម្របសម្រួលរវាងការទូតនិងអាជីវកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងនៅព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា វៀតណាមកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ដែលក្នុងនោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ បន្តជាភារកិច្ចដ៏សែនសំខាន់ ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ហើយកៀរគរធនធានខាងក្រៅ និងលើកកម្ពស់ឋានៈប្រទេសជាតិផងដែរ។ ក្រសួងការបរទេស ដែលមានបណ្តាញស្ថាប័នតំណាងវៀតណាមជិត ១០០ កន្លែងប្រចាំនៅបរទេស តែងតែត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីរួមដំណើរ ជួយគាំទ្រ និងធ្វើជាស្ពានសម្រាប់អាជីវកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម័យប្រជុំ "ការទូតរួមដំណើរជាមួយសហគ្រាស" បន្តបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ផ្នែកការទូត ក្នុងការដាក់ប្រជាជន និងសហគ្រាសនៅចំណុចកណ្ដាលសម្រាប់ការបម្រើ ដោយពង្រីកប្រសិទ្ធភាពនៃបណ្តាញស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស សំដៅរួមដំណើរជាមួយសហគ្រាសក្នុងការទាក់ទាញធនធាន ពង្រីកទីផ្សារ តភ្ជាប់ដៃគូ លើកកម្ពស់នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែង តាមនោះរួមចំណែកដល់ការពង្រីកលំហអភិវឌ្ឍន៍៕

តាម​ /vovworld.vn/km-KH

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ពិសេស ដោយបានធ្វើឡើងចំឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ។

Top