• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងកងទ័ពវៀតណាមជាមួយឥណ្ឌាកំពុងមានការរីកចំរើនយ៉ាងល្អប្រសើរ

ទំនាក់ទំនងរវាងកងទ័ពវៀត ណាមជាមួយឥណ្ឌាកំពុងមានការរីកចំរើនយ៉ាងល្អប្រសើរ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក Sunil Lanba ប្រធានគណៈ​កម្មាធិការ​សេនាធិការនិងជាមេបញ្ជា ការកងទ័ពជើងទឹកឥណ្ឌា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Sunil Lanba ប្រធានគណៈកម្មាធិការសេនាធិការនិងជាមេបញ្ជា ការកងទ័ពជើងទឹកឥណ្ឌា 

នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រគោលនយោបាយ “បង្កើនសកម្មភាពទៅទិសខាងកើត” របស់រដ្ឋាភិបាលឥណ្ឌា។ ក្នុងនាមជាសមាជិកសកម្មមួយរបស់អាស៊ាននិងជាមិត្តជិតស្និទ្ធរបស់ឥណ្ឌា វៀតណាមនឹងបន្តរួមចំណែកជម្រុញនិងបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។
លោកនាយករដ្ឋមន្ត្រីក៏មានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់ឥណ្ឌាសម្រាប់​វៀតណាមលើវិស័យការពារជាតិនិងអបអរសាទរនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា នាពេលខាងមុខ នឹងមានវិនិយោគិនឥណ្ឌាជាច្រើនមក វៀតណាមវិនិយោគអាជីវកម្ម។

រីឯខ្លួនវិញ លោក Sunil Lanba បានសង្កត់ធ្ងន់ថា ឥណ្ឌាជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពជាមួយ​វៀត​ណាម​និងចាត់ទុកវៀតណាមជាមិត្តធំបំផុតក្នុងអាស៊ានដែរ។ ឥណ្ឌានឹងបន្តជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយវៀតណាមនាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top