• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ


 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung (ខាងឆ្វេង) បានជួបធ្វើការជាមួយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga  (រូបថត៖ VOV)
 

 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga បាន សម្ដែងនូវក្ដីសោមនស្សរីក​រាយដោយ​ឃើញថា ទំនាក់ទំនងភាព​ជាដៃគូយុទ្ធ សាស្ត្រទូលំទូលាយរ​វាងវៀតណាម​និងជប៉ុន​កំពុង​អភិវឌ្ឍយ៉ាង​ល្អប្រសើរ​ដោយ​ឈរ​លើការ​ជឿទុក​ចិត្តគ្នា​ខ្ពស់​ខាងនយោបាយ ក៏ដូចជាការជួបប្រាស្រ័យរ​វាង ប្រជាជនជាមួយ​ប្រជាជន​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាផ​ង​ដែរ​។
 
បន្តកម្ម​វិធីនៃដំណើរទស្សនកិច្ចការងារនៅជប៉ុន នាថ្ងៃទី៦ ខែសីហា គណៈ ប្រតិភូខុទ្ទកាល័យ​រដ្ឋាភិបាល​វៀត​ណាម​ដឹកនាំ​ដោយរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានជួបធ្វើ​ការ​ជាមួយ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដី ការគណៈរដ្ឋមន្រ្តីជប៉ុនលោក​ Yoshihide Suga និងអនុរដ្ឋមន្រ្តីការបរទេ​សជប៉ុន លោកស្រី Toshiko​ Abe។
 
រដ្ឋមន្រ្តី ​ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung និងរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga បាន សម្ដែងនូវក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់​ទំនងភាព​ជា​ដៃ​គូយុទ្ធ សាស្ត្រទូលំ​ទូលាយ​រវាង​វៀត​ណាម​និង​ជប៉ុន​កំពុង​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​ដោយ​ឈរលើការ​ជឿទុកចិត្ត​គ្នាខ្ពស់​ខាងនយោបាយ ក៏ដូចជាការជួបប្រាស្រ័យរ​វាង ប្រជាជន​ជាមួយប្រជាជន​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាផ​ង​ដែរ​។
 
រដ្ឋមន្រ្តី​លោក Mai Tien Dung បានជម្រាបថា គោលដៅនៃដំណើរទស្សន កិច្ចលើក​នេះគឺ​អនុវត្តលទ្ធផល​នៃជំនួប​ពិភាក្សា​រវាងនាយករដ្ឋមន្រ្តីនៃប្រទេស ទាំ​ងពីរកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២​០១៩ និងការ​ដែលវៀ​តណាមគាំទ្រចំពោះ កា​រអនុវត្តសេចក្ដីថ្លែ​ងការណ៍​ទីក្រុង​អូសាកាស្ដី​ពីដំណើរ​ការសេដ្ឋកិច្ច​ឌីជីថល​ក្នុងក្រប​ខ័ណ្ឌកិច្ច​ប្រជុំ​កំពូល G20 នៅជប៉ុនកាលពីចុងខែមិថុនាកន្លងទៅផងដែរ។ គណៈប្រតិភូ​ខុទ្ទកាល័យ​រដ្ឋាភិបាល​មាន​គោល​បំណងចង់ផ្លាស់ប្ដូរនិងស្វែងយល់ពីបទពិសោធន៍ របស់ជប៉ុនក្នុងការកែ​ទម្រង់រដ្ឋបាល កសាង​រដ្ឋាភិបាល​​អេឡិចត្រូ និកឆ្ពោះទៅរករដ្ឋា ភិបាលឌីជីថល​ សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ផងដែរ។
 
នៅក្នុង​ជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Toshiko Abe រដ្ឋមន្រ្តីលោក Mai Tien Dung បាន​ស្នើអោ​យក្រ​សួងការបរទេសជប៉ុនសហការ​ យ៉ាងស្អិតរមួតជាមួយ​ខាងវៀត​ណាម​ដើម្បី​ត្រៀម​រៀប​ចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលខាងមុខ ព្រមទាំងបន្តជំរុញ​ការតភ្ជាប់ គ្នាខាង​សេដ្ឋកិច្ច​​ បង្កើ​នកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម ​វិនិយោគ កែ ទម្រង់រដ្ឋបាល​និង​បណ្ដុះបណ្ដាល​កម្មាភិបាល​យុទ្ធសាស្ត្រ ​ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top