• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីលាន Nghinh Phong បានឈ្នះពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ី

ទីលានប៉ម Nghinh Phong ស្ថិតនៅលើឆ្នេរនៃទីក្រុង Tuy Hoa ខេត្ត Phu Yen ត្រូវគណៈចាត់តាំងពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ីឆ្នាំ ២០២៣ ប្រគល់ពានរង្វាន់ទេសភាពទីក្រុងនៃតំបន់អាស៊ី ឆ្នាំ ២០២៣ នាថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុង Busan ប្រទេស កូរ៉េខាងត្បូង។ សំណង់នេះ គឺជាតំណាងតែមួយគត់របស់អាស៊ីអាគ្នេយ៍ទទួលបានការលើកតម្កើងក្នុងឆ្នាំ ២០២៣ នេះ។
ទីលានប៉ម Nghinh Phong ស្ថិតនៅលើឆ្នេរនៃទីក្រុង Tuy Hoa ខេត្ត Phu Yen

ទីលាន Nghinh Phong ត្រូវបានក្រុមប្រឹក្សាជំនាញវាយតម្លៃខ្ពស់សម្រាប់ លំហសហគមន៍របស់ខ្លួនដែលផ្សាភ្ជាប់ប្រជាជន និងគំនិតសាងសង់ដែលអាចបត់ បែនបាន ដោយសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុសមុទ្រដ៏អាក្រក់។ គម្រោងនេះត្រូវបានសាង សង់ឡើងពីគំនិតរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Huni (ប្រទេសបារាំង) ដោយមានការបំផុសគំនិតពីសសរថ្មរាងប្រាំជ្រុងតែមួយគត់នៃទេសភាពថ្មប៉ប្រះទឹក Da Dia ដ៏ល្បីល្បាញ និងរឿងព្រេងនិទាន  "ពងមួយរយញាស់កូនមួយរយ" បង្ហាញតាមរយៈភាសាស្ថាបត្យកម្មនៃប៉មភ្លោះ និងដុំថ្មជង់ចំនួន ៥០ ដំ។ ដោយសារតែភាសាស្ថាបត្យកម្មដ៏មានអត្ថន័យ និងរូបភាពប្រចាំតំបន់ គម្រោងនេះមានលក្ខណៈជិតស្និទ្ធផង និងមានតម្លៃវប្បធម៌ និងសិល្បៈខ្ពស់ផង។

ពានរង្វាន់ ទេសភាពទីក្រុងនៃអាស៊ី (ATA) គឺជាពានរង្វាន់អន្តរជាតិបង្កើតឡើងតាំងពីឆ្នាំ ២០១០។ រហូតមកដល់ពេលនេះ មានគម្រោងចំនួន ១៦៦ នៅក្នុងតំបន់ទីក្រុងចំនួន ១២២ នៃប្រទេសចំនួន ១៦ ត្រូវបានតែងតាំង។ មូលដ្ឋាននានាក្នុងប្រទេសវៀតណាមដែលបានចូលរួម និងឈ្នះរង្វាន់រួមមានៈ ផ្សារបណ្តែតទឹក Can Tho, ទីក្រុងបុរាណ Hoi An, តំបន់ទីក្រុង Da Nang, វិថីផ្ទាំងគំនូរហាណូយ, ទីលាន Nguyen Tat Thanh - Tuyen Quang

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top